《រឿង: ព្រោះនាង》ភាគ១៨:ល្បិចច្រើនណាស់នាង!
Advertisement
ភាគ១៨:ល្បិចច្រើនណាស់នាង!
ដោះស្រាយរួចស្រេចអស់ហើយ ទើបគេចូលមករកនាងវិញ សុងហូ ក៏អស់តួនាទីទើបត្រូវចេញពីក្នុងបន្ទប់យ៉ាងប្រញាប់ប្រញាល់ ថេយ៉ុង ដើរទៅអង្គុយលើគ្រែជាមួយនាង សម្លឹងបបូរមាត់នាង ហើយក៏លិឍបបូរមាត់ខ្លួនឯង រួចក៏ឱនមករកនាង។
"លោក!កុំអីខ្ញុំកំពុងតែឈឺណា៎" នាងលើកបាតដៃទប់ទ្រូងគេ ដែលគេក៏ប្រឹងខិតមកក្បែរនាង លូកដៃទៅឱបខ្នងនាង បបូរមាត់ក៏បម្រុងតែលោមកថើបនាងនោះទេ។
"យើងនឹកនាង យើងចង់ថើប យើងចង់ឱប យើងចង់ក្បែរឲ្យកៀកៗគ្នា នាងយល់ទេ?" គេធ្វើមុខមិនសូវជារីកដាក់នាង ទាំងដែរក្នុងចិត្តនេះគឺសឹងតែលោតហក់ដល់លើអាកាសទៅហើយពេលនាងដឹងខ្លួនដូច្នេះ។
"តែខ្ញុំកំពុងឈឺគ្មានកម្លាំងនោះទេ មិនអាចទប់ទល់ជាមួយលោកបានឡើយ មិនថា15នាទីក៏មិនអាចទៅរួចដែរ" នាងដឹង នាងគិតដល់រឿងនោះភ្លាម គ្មានអ្វីក្រៅពីចង់ធ្វើរឿងពពាក់ពពួនគ្នាដូចរាល់ដងឡើយ។
"ហ្អាក៎! យើងនិយាយឬនៅថារំលោភនាង? យើងគ្រាន់តែចង់ឱបហើយក៏ថើបប៉ុណ្ណោះ នាងកាន់តែផ្តេសផ្តាសហើយ"គេនិយាយផ្សេង ប៉ុន្តែក្នុងចិត្តគឺចង់ចាប់នាងរឹតឲ្យដាច់ខ្យល់ក្រោមល្វែងទ្រូងគេខ្លាំងណាស់ ឲ្យដឹងពីជម្រៅចិត្តរបស់គេដែលនឹកនាចំពោះនាងនោះអី ថាវាខ្លាំងក្លាកម្រិតណាដល់ថ្នាក់យកជម្រៅទឹកសមុទ្រក៏មិនអាចប្រៀបស្មើបានផង។
"មិនគិតផ្តេសផ្តាសគឺមិនបាន ព្រោះលោកញៀនស*ច...អ៊ុប" នាងលើកដៃមកខ្ទប់មាត់លឿនដូចរន្ទះច្រឡំមាត់និយាយពាក្យនៅក្នុងចិត្តចេញមកខាងក្រៅទាល់តែបានហើយ។
"យើងញៀនស*ច?ខុសហើយ យើងញៀនរូបរាងកាយនាងទើបត្រូវ"
"អ្ហា៎!គ្មានកម្លាំងទេ"
"យើងចង់ថើប កុំប្រកែក"
"មិនប្រកែកទេ ប៉ុន្តែមាត់ខ្ញុំស្អុយ ទើបតែញ៉ាំខ្ទឹមរួច ញ៉ាំអស់ច្រើនខ្លាំងណាស់ កុំថើបអី" នាងព្យាយាមលើកដៃខ្ទប់មាត់ខ្លួនឯង ព្រោះតែមុននេះញ៉ាំខ្ទឹមអស់ច្រើនវាចេញចំហាយមិនល្អប៉ុន្មាននោះទេ ខ្លាចគេថើបហើយដៀលនាងថាក្លិនមាត់អាក្រក់។
"ឆ្កួតមែន!" គេខាំបបូរមាត់ស្តីបន្ទោសនាងទៀតហើយ ធ្វើដូចជានាងចង់ឲ្យក្លិនមាត់ខ្លួនឯងមិនល្អណាស់អ៊ីចឹង តែមនុស្សឃ្លាន ក្រោកមកពីសន្លប់ទើបញ៉ាំច្រើនមិនបានគិតថាគេនឹងមកថើបនោះទេ។
"ជ្រុលហើយ! ខ្ញុំញ៉ាំឡើងហារមាត់ខ្លួនឯងក៏ធុំក្លិនដែរ កុំថើបអីណា៎"
"សុងហូ ទៅទិញច្រាស់ដុសធ្មេញថ្នាំដុសធ្មេញនឹងទឹកខ្ពុរមាត់យកមកឲ្យយើង ឥឡូវនេះ" រ៉ូឃី អស់ពីលន់តួសុំអង្វរគេមិនឲ្យថើប ប្រែមកជាភាន់ភាំងម្តងហើយគេលេងបែបនេះផង? ចង់ថើបនាងដល់ថ្នាក់ប្រើឲ្យអ្នកផ្សេងទៅទិញប្រដាប់ប្រដាសម្អាតធ្មេញមកទៀត?
"ទិញធ្វើអីចៅហ្វាយ?"
"ឯងសួរច្រើនម៉្លេះ?យើងប្រើក៏ឆាប់ទៅទិញមក កុំឲ្យយើងក្តៅចិត្តធាក់ឯងថ្លោះចង្កេះ" សុងហូឮសម្តីចៅហ្វាយដូច្នេះ ក៏ភ័យខ្លួនប្រញាប់រត់ចេញពីមាត់ទ្វារទៅរកទិញរបស់ដូចដែលចៅហ្វាយត្រូវការ អ្នកនៅក្នុងបន្ទប់ជាមួយគ្នា ស្ទុះស្ទារកភួយរកខ្នើយគេចពីគេតែមិនដឹងថាគេចផុតឬក៏អត់ទេ នាងដាក់ខ្លួនដេកទាញភួយដណ្តប់ទាំងញ័រដៃតែម្តង។
"មិនបាច់គិតចង់គេចវេសនោះទេ តែរបស់មកយើងចាប់នាងដុសធ្មេញខ្ពុរមាត់ជាមិនខាន" គេនិយាយក្បែរត្រចៀកឲ្យនាងស្តាប់ឮ នឹងត្រៀមខ្លួនទុកជាមុន បើចង់ថើបហើយនោះ នឹងថើបឲ្យទាល់តែបាន មិនឲ្យនាងមកគេចវេស យកលេសនេះ លេសនោះមកបោកគេទេ ឃ្លានថើបសឹងអីហើយមកប្រកែកជាមួយគេយ៉ាងម៉េច នឹងដេញជើងនាងមិនឲ្យរំលងមួយណាឡើយ។
•••
" ចៅហ្វាយរបស់បានមកហើយ" សុងហូក៏លឿនទៀត គេយករបស់មកដល់ក៏ហុចឲ្យចៅហ្វាយនាយ ថេយ៉ុង ញញឹមលាក់កំណួច ចាប់លើកនាងចូលទៅក្នុងបន្ទប់ទឹក ឲ្យនាងឈរនៅមុខកញ្ចក់ ដោយគេក៏ច្របាច់ថ្នាំដុសដាក់ពីលើច្រាស់ បើកទឹកស្រោចពីលើតិចៗ រួចក៏មកញុកមាត់នាង ដុសធ្មេញឲ្យដូចមានចេតនាធ្វើបាបច្បាស់ណាស់។
រ៉ូឃី ញេញធ្មេញតាមគេ គេក៏ដុសសឹងតែសភ្លឺចែងចាំងជាងអំពូលម៉ែត្រទៅទៀតធ្មេញរបស់នាងនឹង ដុសរួចក៏ចាក់ទឹកខ្ពុរមាត់ឲ្យនាងខ្ពុរ។
"ហារមាត់ហើយក៏ផ្លុំខ្យល់មក"
"ហារៗ!!!" នាងហារហើយក៏ផ្លុំខ្យល់តាមគេប្រាប់ គេជឿជាក់ចិត្តខ្លួនឯងនឹងការដុសធ្មេញនេះឲ្យនាងរួចរាល់ហើយ ក៏លើកដៃមកខ្ទប់មាត់នាងវិញ ខ្លាចរុយហើរចូលពិបាកដេញចាប់ខ្លាំងណាស់។
"បានហើយ កុំហារធំពេកយ៉ាងណាក៏របស់យើងធំជាងមាត់នាងដែរ" រ៉ូឃី ជ្រួញចិញ្ចើមសម្លឹងមុខរបស់ប្រុសផ្តាច់ការ ប៉ុន្តែគេមិនអនុញ្ញាតឲ្យសម្លឹងបានយូរឡើយ ដៃរបស់គេរហ័សពេកហើយទេដឹង មួយប៉ប្រិចភ្នែកសោះដល់ចង្កេះនាងតែម្តង គេចាប់រឹតចង្កេះនាង ទាញខិតចូលទៅរកគេ ដៃម្ខាងទៀតក៏លើកមកវែកសក់របស់នាង។ ប្រើច្រមុះស្រង់ក្លិនលើថ្ពាល់របស់នាងមួយដង្ហើមសិន ទើបឱនមុខមករកនាង។ រ៉ូឃី អឹមអៀន ប៉ុន្តែដៃនាងក៏លើកទៅឱបចង្កេះគេដូចគ្នា។
"នាងចាប់ផ្តើមមុនមក"
" លោកឱនមុខចុះជាងនឹងបន្តិទើបខ្ញុំថើបដល់" គេមិនបានឱនចុះតាមនាងសុំឡើយ ដោយលើកនាងមកឲ្យកៀវចង្កេះ ទើបវាយចិញ្ចើមផ្តល់សញ្ញាដល់នាង ឲ្យនាងជាអ្នកថើបគេមុន។ រ៉ូឃី សន្សឹមៗទៅថើបបបូរមាត់គេ ពេលប៉ះបបូរមាត់គ្នាហើយ ភាពអៀនខ្មាសក៏លែងមាន ជើងរបស់នាងរួបរឹតចង្កេះ ធ្វើយ៉ាងណាឲ្យវាណែនបំផុត ដៃរបស់នាងឱបកគេក៏ណែនដូចគ្នា អណ្តាតរួមផ្លាស់គ្នា ជញ្ជក់ប្តូររសជាតិគ្នាម្នាក់ម្តង។ មាត់មនុស្សទើបតែងើបពីឈឺវាផ្អែមអ៊ីចឹងមែនទេ? គេដូចជាចង់ឲ្យលើសពីការថើបនេះដ៏កំពូលហើយមែនតើ មនុស្សស្រីស្អីក៏មិនដឹង ដេកឈឺសន្លប់បាត់មាត់ឈឹងយូរថ្ងៃហើយតែមាត់របស់នាងនៅតែផ្តល់រសជាតិផ្អែមល្ហែមឲ្យគេដដែល។
"អ្ហឹម" ដកមាត់ចេញពីគ្នា នាងក៏ឱនទៅថើបកញ្ចឹងកគេ ជញ្ជាក់ឮសូរជីបៗទៀត នេះហាមមិនឲ្យគេប៉ះពាល់ ប៉ុន្តែនាងខ្លួនឯងបែរជាប៉ះពាល់គេអ៊ីចឹងឬ?
"អូយ៎!" នាងភ្ញាក់ក្រញាង ពេលសម្លឹងឃើញខ្លួនឯង កំពុងតែបឺតជញ្ជក់ដើមកគេតាមក្នុងកញ្ចក់ ដូចកំពុងតែចង់ចាប់គេរំលោភខ្លាំងណាស់លោកអើយ។
"នាងកំពុងតែចង់ចាប់រំលោភយើងមែនទេ?"
"មិនមែនទេ! ខ្ញុំភ្លេចខ្លួន អូយ៎!បាក់កម្លាំងអស់រលីង" ពេលគេតាមទាន់ក៏ធ្វើជាទន់ក ផ្តេកផ្តួលលើទ្រូងគេអ៊ីចឹងទៅកើត ថេយ៉ុង ជ្រឹមក្រសែភ្នែកសម្លឹងមុខនារីជើងល្អ ដែលហ៊ានលេងល្បិចដាក់គេ។
"ល្បិចពេញខ្លួន"
"មិនបានល្បិចទេ លោកប្តីសម្លាញ់!អុយ៎!ច្រឡំមាត់" នាងស្រាប់តែលើកដៃមកខ្ទប់មាត់ បើកភ្នែកប៉ុនៗពងមាន់សម្លឹងគេ លេបទឹកមាត់ក្អឹកៗ ម្តេចក៏នាងហៅគេដូច្នេះ ប៉ុន្តែក៏ដូចធ្លាប់ឮមកពីណាក៏មិនដឹង ហៅនាងថា ប្រពន្ធសម្លាញ់ពេញៗមាត់។
"បន្លំហៅយើងថាប្តីសម្លាញ់កើតទៀត?នាងល្បិចខ្ពស់ពិតមែន" គេសម្លឹងនាងម្តងហើយម្តងទៀត មុខនេះដូចជាលេងល្បិចលើល្បិចខ្លាំងណាស់ដាក់គេ។
"អ្អាក៎! សន្លប់ទៀតហើយ" នាងធ្វើពុតជាសន្លប់ដាក់ក្បាលកើយលើស្មាគេ ទាំងដែលគេក៏ចាប់បានច្បាស់ៗ ដៃរបស់នាងតោងស្អិតព្រោះខ្លាចធ្លាក់ពីលើចង្កេះគេ សមតែយកទៅបោះចូលក្នុងសមុទ្រទើបសមមុខ ស្រីល្បិចច្រើន។
_____
Advertisement
- In Serial64 Chapters
Reincarnated, let's be a pirate.
Oh, does it sound familiar? That's not really a surprise. After my death, God, bored by watching the worlds, choose to send me to a new world. I wonder does he know this is an over-used trope? Oh well, I will be alright. For now, let's find my first event. I'm sure it's around here somewhere. "It's like a trope wrapped in a cliché." "It's great and despite the ''over-used trope'' actually original." "Refreshing, dare I say pretty original too." "One hell of a plot twist." MAY CONTAIN BLATANT FANSERVICE. 15+ Suggested.
8 131 - In Serial39 Chapters
Modded Magic
Just another day in magic class. Sadly this isn't just some kind of class that most people would think it to be. Follow 24th Arc's and his classmates during their classes. Discover what it means to be a magic born while trying to deal with stresses of their adventure. Magic isn't what it seems to be in this new age following the fall of Polarity.
8 158 - In Serial14 Chapters
Serpent girl Lily.
For millions upon millions of years there have been no movement from the great overlord who slumbers within the very heart of the endless forest.But now is the time for this great overlord to awaken.And her awakening will shake the world to it very core.Even more so even a young cultivator finds herself within the heart and decides to bring this small overlord with her back into society.
8 86 - In Serial30 Chapters
All I Wanted {Book 1}
Meet Abigail Jenkins. She's sixteen. Smart, Funny, Pretty, And a good-girl. But, she's never had a boyfriend. Of course, if she hadn’t given her heart to her brother’s best friend, she might not be in this predicament. Opportunities for love long lasting had come and gone, due to her tunnel vision on the subject. At twelve years of age she’d decided that Nick Walker was the one. And that childish dream certainly had rooted deep and flourished with time.
8 231 - In Serial14 Chapters
Twisted
When A Simple Night Gets Twisted All Up And Goes Soooooooooooo Wrong !!!
8 160 - In Serial4 Chapters
Endsworld
This entire story is basically just me, having seen a piece of art on Tumblr, rereading Gerard Way's The True Lives Of The Fabulous Killjoys and getting an idea that may or may not be a good thing?Set in a futuristic world similar to the one in Killjoys, but a bit less cynical. (If that makes sense)Please note that I've done absolutely no planning for this, have no idea when it will update or where I'm going, and the only ships in it are the ones that are confirmed to be canon. This means only Paultryck and Kim&Katya, whose ship name I don't know, and from what I've heard, Eduardo&Laurel is also canon(?), though I'm not sure if the neighbors will actually be in this much. Again, haven't planned anything!All I can say for sure is I won't kill any of the main cast, and this will revolve around the original four, namely Edd, Tom, Matt and Tord, with pre-The End designs (read as, "I like edgy Tord with darker hair"). Essentially it's their designs from Spares.Rated PG-13 to possibly M depending on where you live for gore/death and swearing-I'm not really one for gruesome details though so I try to keep the gory stuff a bit vague. You can always ask me about how bad it is before reading if you're worried it'll upset you, my inbox is always open.
8 70

