《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ខ្ញុំស្រឡាញ់គេមែនទេ?"
Episode 7
11:45AM
នៅខាងក្រោមកន្លែងទទួលភ្ញៀវរបស់Condo
របស់តួឯកប្រុសនិងតួឯកស្រីស្នាក់នៅយើងឃើញរូបរាងសង្ហាររបស់នាយកំលោះដែលស្ថិតក្នុងអាវយឺតសស៊កចូលទៅក្នុងខោជើងវែងពណ៌ខ្មៅគ្របពីលើដោយអាវសឺមីពណ៌ ខៀវស្រាលត្បិតតែស្លៀកពាក់ធម្មតាប៉ុន្តែមិនអាចបិទបាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាយឡើយ។ គេកំពុងអង្គុយរងចាំនរណាម្នាក់ ភ្នែកសម្លឹងមើលទៅជណ្តើរយន្តជារឿយៗភ្លាមនោះទ្វារជណ្តើរក៏បើកបង្ហាញនារីរូបស្រស់ម្នាក់ចេញមក នាងដើរសម្តៅមករកអ្នកកំលោះ គេក៏ងើបឈរពេលនាងមកឈរនៅពីមុខមុននិយាយ...
«នាងចង់នាំខ្ញុំទៅរកគ្រួសារបង្កើតខ្ញុំនៅឯណា?»
«មកតាមខ្ញុំមកលោកនឹងដឹង»Kuxingដើរចេញទៅខាងក្រៅចំណែកអ្នកដែលត្រូវគេហៅនោះក៏ដើរតាមពីក្រោយពួកគេទាំងពីរដើរទៅរកឡានតាក់ស៊ីរ ឡានពណ៌ក្រហមក៏ឈប់នៅមុខពួកគេហើយអ្នកទាំងទ្វេរក៏ឡើងឡាន អ្នកបើកបរក៏បើកចេញទៅតាមការប្រាប់របស់Kuxing
20នាទីក្រោយមក
ឡានតាក់ស៊ីឈប់នៅទីបញ្ចុះសពមួយកន្លែងដែលស្ថិតនៅជាយក្រុងពួកគេចុះពីលើឡានហើយឡានតាក់ស៊ីក៏បរចេញទៅ។ Jungkookមីងមាំងធ្វើអីមិនត្រូវពេលKuxingនាំគេមកកន្លែងបញ្ចុះសព។
«នាងនាំខ្ញុំមកទីនេះធ្វើអី?»Jungkookសម្លឹងមើលនាងដូចជាចង់បានចម្លើយតែនាងមិនបានឆ្លើយអ្វីនោះទេ
«មកតាមខ្ញុំមក»Kuxingដើរចូលទៅខាងក្នុង នាយឈរមួយភ្លេតមុននឹងសម្រេចចិត្តទៅតាមនាងទាំងមិនអស់ចិត្តនាងនាំគេមកដើម្បីអីឬក៏...។ អ្នកទាំងពីរដើរមកឈរនៅមុខផ្នូរមួយដែលនៅលើនោះមានបិទរូបថតរបស់មនុស្សប្រុស Jungkookមើលរូបមនុស្សវ័យខ្ទង់50ឆ្នាំ នាយជ្រួញចិញ្ចើមចូលគ្នាមុននឹងអានឈ្មោះដែលសរសេរនៅលើផ្ទាំងថ្មនោះ...
«Jun Wansung»Jungkookបន្ទាប់ពីអានឈ្មោះនោះរួចក៏សន្លឹងទៅអ្នកដែលឈរនៅឆ្វេងដៃ មិនយល់ថាហេតុអីនាងនាំនាងមកឈរនៅមុខផ្នូរអ្នកណាក៏មិនដឹងថែមទាំងមិននិយាយអ្វីមួយម៉ាត់សោះ
«គោរពគេបន្តិចទៅ»Kuxingនិយាយចប់ក៏អោនគោរព នាយក៏អោនបន្តិចដូចគ្នាដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធឃើញគេគោរពដូចនេះហើយនាងក្រមុំក៏ហាមាត់និយាយ...
«បុរសម្នាក់នេះជាឪពុករបស់លោក»គ្រាន់តែឮបែបនេះភ្លាមនាយងាកមើលនាងយ៉ាងលឿន
«នាងនិយាយថាម៉េច?»Jungkookសួរនាងវិញទាំងអារម្មណ៍តក់ស្លុត
«បុរសម្នាក់នេះជាឪពុកបង្កើតរបស់លោក»Kuxingបែរខ្លួននិងនិយាយដោយទឹកមុខប្រាកដប្រជាបញ្ជាក់ថាខ្លួនមិនបានលេងសើច គេក្រវីក្បាលមិនជឿលើអ្វីដែលនាងនិយាយ ឪពុកបង្កើតរបស់គេម៉េចនឹងស្លាប់លឿនយ៉ាងនេះទៅគេមិនជឿទេ មិនអាចទៅរួចទេ
«ហេតុអីទើបគាត់ស្លាប់ហើយស្លាប់តាំងពីពេលណា?»
«ឪពុករបស់លោកបានស្លាប់កាលពី4ឆ្នាំមុនដោយសារធ្លាក់ពីលើអាគារពេលកំពុងធ្វើការសាងសង់»Kuxingរៀបរាប់ពីការស្លាប់រាប់ឪពុកនាយឲ្យនាយស្តាប់ គេសឹងតែមិនជឿទោះជាគេថាស្អប់គ្រួសារបង្កើតរបស់គេប៉ុន្តែធាតុពិតមិនមែននោះទេ ពេលដឹងថាខ្លួនជិតបានជួបពួកគាត់វិញគេសប្បាយចិត្តណាស់បន់ឲ្យតែបានជួបពួកគាត់ឆាប់ តែពេលនេះសល់ត្រឹមតែរូបថតនិងផ្នូរដើម្បីឲ្យគេគោរពប៉ុណ្ណោះ ទឹកមុខសោកសៅរបស់នាយបង្ហាញឡើងច្បាស់ទើបនាងក្រមុំដើរមកកៀកស្មារបស់រាងក្រាស់ជាការលើកទឹកចិត្ត
«ចុះម៉ាក់របស់ខ្ញុំគាត់នៅរស់ដែរទេ?»
«អឹម គាត់នៅរស់»ឮបែបនេះចិត្តរបស់នាយអរភឺត នាយសួរបន្ត...
«ពេលនេះគាត់នៅឯណា?»
«ចាំខ្ញុំនាំលោកទៅជួបគាត់»Kuxingញញឹមរីឯមាឌមាំក៏ងក់ក្បាលយល់ព្រម
___
KuxingនិងJungkookកំពុងស្ថិតនៅមន្ទីពេទ្យវិកលចរិតមួយកន្លែង។ Jungkookធ្វើភ្នែកឡេងឡង់ ធ្វើអ្វីលែងត្រូវ ម៉េចក៏នាងនាំគេមកកន្លែងបែបនេះទៀតហើយ ក្នុងចិត្តសង្ឃឹមថាគ្រប់យ៉ាងមិនដូចអ្វីដែលគេគិត។ Kuxingនាំនាយចូលទៅខាងក្នុង មន្ទីពេទ្យនេះមានសភាពរាងចាស់ដែរបើតាមមើលគួរតែសាងសង់ប្រហែល20ឬ30
ឆ្នាំមកហើយ។ ពួកគេដើរទៅរកកន្លែងទទួលភ្ញៀវក៏បានជួបជាមួយគិលានុបដ្ឋាយិការម្នាក់ នាងល្អនិយាយជាមួយអ្នកគ្រូពេទ្យ បន្តិចក្រោយមកអ្នកគ្រូពេទ្យនោះក៏នាំអ្នកទាំងពីរទៅកាន់សួនច្បារ។
«អ្នកដែលអ្នកនាងរក គាត់អង្គុយនៅត្រង់នោះ»គិលានុបដ្ឋាយិការចង្អុលទៅកាន់ស្រ្តីចំណាស់ម្នាក់ដែលកំពុងអង្គុយតែលតោលម្នាក់ឯងនៅលើបង់ពណ៌ស។ Kuxingញញឹមនិងអរគុណអ្នកគ្រូពេទ្យបន្ទាប់មកគាត់ក៏ដើរចេញទៅចំណែកពួកគេក៏ដើរទៅរកស្រ្តីនោះ។
ពួកគេមកឈរនៅពីមុខស្រ្តីនោះ គាត់អង្គុយស្ងៀមមិននិយាយអ្វីឡើយ ក្បាលផ្អៀងផ្អងចុះឡើងគាត់មិនចាប់អារម្មណ៍នឹងវត្តមានរបស់ប្រុសស្រីមួយគូដែលឈរមើលគាត់ដោយក្តីអាណិតអាសូរក្នុងចិត្ត។ បន្ទាប់ពីមិននិយាយអ្វីសោះJungkookក៏ហើបមាត់សួរអ្នកម្ខាងទៀត...
«គាត់ជាម្តាយរបស់ខ្ញុំមែនទេ?»Jungkookនិយាយមួយៗហាក់គ្មានកម្លាំងក្នុងខ្លួន
«ពិតមែនហើយ»
«ម៉េចក៏គាត់ទៅជាបែបនេះតើមានរឿងអីកើតចំពោះគាត់»
«ម្តាយលោកបានចូលមន្ទីពេទ្យនេះបន្ទាប់ពីឪពុកលោកស្លាប់បាន8ខែ ដោយសារសម្ពាធផ្លូវចិត្តនិងការមិនយកចិត្តទុកដាក់របស់កូនៗទើបគាត់ធ្លាក់ក្នុងសភាពបែបនេះហើយកូនរបស់គាត់ក៏យកគាត់មកដាក់នៅមន្ទីពេទ្យនេះនិងមិនដែលមកមើលគាត់ទេ»ក្រោយស្តាប់នាងនិយាយចប់រាងសង្ហារ ចិត្តអាណិតជ្រៀបចូលពេញបេះដូងរបស់នាយ ពេលឃើញសភាពម្តាយ គេគ្មានអ្វីនិយាយទៀតទេ ឪពុក
បង្កើតស្លាប់ម្តាយបង្កើតមានជំងឺផ្លូវចិត្ត ពួកគាត់ពិត
ជាបានទទួលបាបកម្មដែលបានធ្វើមកលើគេពេល
នេះនាយគ្មានសល់ចិត្តខឹងស្អប់ពួកគាត់តទៅទៀតទេមានតែចិត្តអាណិតនិងសង្វេគប៉ុណ្ណោះ។Jungkook
បន្ទន់ជង្គង់ចុះនៅមុខស្រ្តីនោះ លូកដៃទៅចាប់ដៃរបស់គាត់មុននឹងហាមាត់និយាយ...
«ម៉ាក់»Jungkookហៅគាត់ស្រាលៗ គាត់មើលមកនាយតែមិននិយាយអ្វីឡើយ មាឌក្រាស់សម្លឹងគាត់ទាំងរលីងរលោង ចិត្តមួយរំភើបដែលបានជួបម្តាយព្រោះគេមិនដែលគិតថានឹងបានជួបគ្រួសាររបស់គេទេ ឯចិត្តមួយទៀតអាណិតអ្នកដែលមើលមកនាយដោយមិនដឹងខ្យល់អ្វីទាំងអស់។ Kuxingសម្លឹងម្តាយកូនពីក្រោយខ្នង លួចញញឹមពេលឃើញគ្រួសារគេជួបជុំគ្នា
«លោកចង់ដឹងរឿងពីក្រោយការដែលគាត់បំបរបង់លោកចោលដែរទេ?»
«នាងបានដឹងឬ?»Kuxingងក់ក្បាល អ្នកទាំងពីរក៏ទៅកន្លែងស្រួលបួលដើម្បីអង្គុយនិយាយគ្នា
«ឪពុកម្តាយរបស់លោកមានកូន4នាក់ លោកគឺជាកូនពៅ កាលពីលោកនៅតូចពួកគាត់ក្រខ្លាំងណាស់រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក គាត់គ្មានលទ្ធភាពចិញ្ចឹមកូនទាំង4ទេទើបសម្រេចចិត្តយកកូនទី3និងលោកទៅផ្ញើនៅមណ្ឌលក្មេងកំព្រាដោយសង្ឃឹមថាលោកនិងបងប្រុសមានមនុស្សចិត្តល្អនិងមានជីវភាពប្រសើរយកទៅចិញ្ចឹម»
«ហេតុអីបានជាខ្ញុំមិនដែលជួបគាត់?»
«ឪពុករបស់លោកយកគេទៅមុនហើយទើបយកលោកទៅផ្ញើតាមក្រោយ»
«ពេលនេះគាត់យ៉ាងម៉េចហើយ?»
«គ្មានដំណឹងពីគេទេ»
«គ្មានដំណឹងមានន័យថាយ៉ាងម៉េច?»Kuxingញាក់ស្មាទាំងពីរ Jungkookក៏អាចកាត់ន័យយល់ថានាងចង់មានន័យយ៉ាងណា
«និយាយតទៅ»Jungkookសម្រួលអារម្មណ៍បានក៏ឲ្យនាងបន្តទៀត
«ក្រោយពីបោះបង់លោកនឹងបងប្រុសលោកហើយជីវភាពពួកគាត់នៅតែមិនល្អដដែលតែគាត់ព្យាយាមចិញ្ចឹមកូនទាំងពីរទាំងលំបាករហូតដល់ធំតែគួរឲ្យសោកស្តាយកូនទាំងពីរនោះសុទ្ធតែជាកូនអកត្តញ្ញូ ម្នាក់ច្បងញៀនថ្នាំពេលនេះនៅក្នុងគុកនៅឡើយទេ និងកូនស្រីទីពីរមានជីវភាពមធ្យមនិងមានគ្រួសាររួចហើយប៉ុន្តែមិនបានការទេចុងក្រោយក៏ដូចដែរលោកឃើញ»នៅចុងប្រយោគពួកគេងាកទៅមើលស្រ្តីម្នាក់នោះព្រមគ្នា អ្នកកំលោះដកដង្ហើមធំពេលបានដឹងរឿងគ្រប់យ៉ាងមានន័យថាគេយល់ខុសលើពួកគាត់មករហូត
«លោកបានដឹងរឿងគ្រប់យ៉ាងហើយចង់ធ្វើយ៉ាងម៉េចបន្ត?»
«ខ្ញុំនឹងប្រាប់រឿងគ្រប់យ៉ាងទៅដល់ប៉ានិងម៉ាក់របស់ខ្ញុំហើយនិងសុំយកគាត់ទៅព្យាបាលនៅពេទ្យល្អៗដើម្បីឲ្យគាត់បានជាសះស្បើយ»Jungkookប្រាប់គម្រោងនៅក្នុងចិត្តដល់នាង រាងស្តើងងក់ក្បាលយល់ស្រប
ពេលរសៀលធ្លាក់ថ្ងៃ វត្តមានរបស់អ្នកទាំងពីរនៅមិនទាន់ចាកចេញពីមន្ទីពេទ្យនោះនៅឡើយទេ។ ពួកគេនៅសួរពត៌មានពាក់ព័ន្ធជាមួយស្រ្តីម្នាក់នោះក៏ដូចជានៅមើលគាត់ដែរ។
«ខ្ញុំថាពួកយើងទៅវិញទៅ ចាំពេលដែលលោកនិយាយជាមួយគ្រួសាររបស់លោករួចសឹមមកម្តងទៀត»Kuxing
ដែលអង្គុយក្បែរនាយនៅក្នុងទីធ្លារមន្ទីពេទ្យក៏និយាយឡើង
«Ok»Jungkookយល់ព្រម អ្នកទាំងពីរក៏ចាកចេញពីមន្ទីពេទ្យដោយត្រឡប់ទៅCondoវិញ
___
«អរគុណសម្រាប់ថ្ងៃនេះ»Jungkookឈរនៅមុខបន្ទប់របស់ខ្លួននិយាយទៅកាន់អ្នកដែលនៅទល់មុខ នាងញញឹមបន្តិចមុននឹងនិយាយ...
«បើប្តូរពីពាក្យអរគុណមកជារកនឹកបំណងប្រាថ្នាចុងក្រោយវិញខ្ញុំប្រាកដជាទទួលម្រាមដប់»Jungkookសើចហ៊ឹសៗពេលឮនាងនិយាយ រាងតូចក៏សើចដូចគ្នាប៉ុន្តែមិនដឹងថាអ្នកទាំងពីរសើចចេញពីចិត្តឬអត់ទេ
«ខ្ញុំនឹងព្យាយាម»Jungkookនិយាយចប់ក៏ចូលទៅខាងក្នុងចំណែកនាងក្រមុំក៏ត្រឡប់ទៅបន្ទប់ខ្លួនដូចគ្នា ព្រោះថ្ងៃនេះអស់កម្លាំងណាស់តែល្អបន្តិច ស្អែកជាថ្ងៃអាទិត្យអ៊ីចឹងនាងមិនចាំបាច់ទៅរៀននោះទេនាងនឹងសម្រាកពេញមួយថ្ងៃតែម្តង
នៅក្នុងបន្ទប់គេងមួយដែលមានកាយក្រាស់ដែលគ្របដណ្តប់ដោយដំណក់ទឹកដើរចេញពីបន្ទប់
ទឹកទាំងអាក្រាតមួយកំណាត់លើ ផ្នែកខាងក្រោមបិទបាំងជាមួយកន្សែងពណ៌ស។ នាយញីសក់សើមនឹងកន្សែងដើម្បីជូតសម្ងួតបន្ទាប់មកក៏ផ្លាស់សម្លៀក
បំពាក់ដើម្បីគេង។ រាងសង្ហារដាក់ខ្លួនអង្គុយនៅលើពូកមុននឹងព្រូសខ្យល់ចេញមកដូចជាមានរឿងកង្វល់។ ថ្ងៃនេះអាចថាជាថ្ងៃល្អសម្រាប់គេព្រោះបានជួបឪពុកម្តាយបង្កើតទោះជាឪពុកបង្កើតបានស្លាប់ក៏ដោយយ៉ាងណាគេនៅបានឃើញមុខម្តាយគេដែរ ប៉ុន្តែក៏អាចថាជាថ្ងៃអាក្រក់ព្រោះគេបានប្រើបំណង
ប្រាថ្នាអស់2នៅសល់1ទៀតប៉ុណ្ណោះនោះKuxing នឹងចាកចេញឆ្ងាយពីគេ។ រឿងនេះធ្វើឲ្យអារម្មណ៍របស់នាយមិនស្ងប់សុខទាល់តែសោះតើគេគួរធ្វើយ៉ាងម៉េចឬមិនត្រូវឲ្យបំណងប្រាថ្នាចុងក្រោយកើត
មានឡើង?
ងាកមកស្រីស្រស់វិញដែលកំពុងអង្គុយនៅកណ្តាលពូកផ្អែកខ្នងនឹងក្បាលគ្រែសញ្ជឹងគិតម្នាក់ឯងក្នុងចិត្តរបស់នាងមានការព្រួយបារម្ភជាខ្លាំង។ តើនាងព្រួយបារម្ភពីរឿងអ្វី?រឿងដែលនាងកំពុងគិតគឺមិនខុសពីJungkookនោះទេគឺខ្លាចថាបំណងប្រាថ្នាចុងក្រោយនឹងកើតឡើងនាងពិតជាខ្លាចណាស់។ Kuxingមិនយល់ពីខ្លួនឯងនោះទេហេតុអ្វីនាងត្រូវខ្វល់បើកាលដែលទៅកន្លែងដើមគឺជាបំណងតែមួយគត់របស់នាងហើយនោះ ប៉ុន្តែពេលជិតបានត្រឡប់ទៅវិញនាងបែរជាមិនសប្បាយចិត្ត។ មានអ្វីដែលប្រែប្រួលចំពោះរបស់នាងទៅលើ
Jungkook នាងគ្រាន់តែចង់នៅក្បែរគេពេលនៅក្បែរគេនាងទទួលបានអារម្មណ៍កក់ក្តៅយ៉ាងចម្លែកដែលមិនធ្លាប់មានពីមុនមក។ ដៃស្តើងស្ទាបទ្រូងខាងឆ្វេងស្ទង់មើលនៅចង្វាក់បេះដូងដែលលោតញាប់រាល់ពេលដែលនាងគិតដល់គេឬក៏...
«តើខ្ញុំស្រឡាញ់គេមែនទេ?»
To be continue...
Advertisement
- In Serial25 Chapters
Cogseer
Pellex Audenry has been working to become an [Artificer] his entire life, but when an airship flight gone wrong and an unexpected choice show him things he shouldn't have been able to see, his search for answers throws him headlong into the midst of dark events that, if not stopped, will reshape everything he's ever known. Updates every Wednesday.
8 214 - In Serial9 Chapters
The Rise of the Radiant Rooster
A rooster in a Xianxia world discovers a treasure that grants it sentience. So, it uses that newfound sentience to cultivate and become the most radiant cock in the world. Cover art by j0nn0 Feb 18, 2020: Story’s dropped matey’s. Forgot I even wrote this.
8 280 - In Serial8 Chapters
Kingdoms Fall, Heroes Rise
The kingdom of Exaul is falling. A nation one thousand years in the making is coming to an end. Villages and towns vanish by the day, destroyed by monsters, bandits, and the undead. While many refuse to accept this, those who can read the writing on the wall can only resign themselves to an approaching dark age and prepare for the long night to come. A few, however, believe in the legend of how Tiago, the great hero who vanquished the Dark Lord two centuries ago, will return to save the kingdom in its darkest hour. He's not coming. However, three young women will do everything they can to give the kingdom the hero it needs to give hope in these dark times... even if they have to build him from the ground up.
8 64 - In Serial48 Chapters
The Line-Drive
"'Bye.' I say after Edwin's kiss. He gives me a small smile that honestly looks more like a grimace. It makes me a little uncomfortable having him kiss me in the library. Edwin walks away, and someone standing in the corner of my vision makes me turn in my seat. A tall, muscular man is standing there, his arms crossed, staring at me. He's got dark brown hair, perfect eyebrows, and soft brown eyes. Honestly, he's gorgeous. And since I've read, and edited, about five articles about him, I recognize him immediately.Dane Sawyer. He's the best pitcher on our baseball team. He's hoping to go pro, although I'm not totally sure what the process is surrounding that, since I don't retain much of the information from the articles that I read about him. I know that he's also a junior, and that his girlfriend is hot as fuck. I've seen them together on campus. They're hard to miss because they are easily one of the most attractive couples that I've ever seen. I'm convinced that I must be hallucinating, because he makes eye contact and walks towards me. 'That was awkward.'"~~~Junior year is starting off chaotic for Mackenzie Brooks as she steps into her role as the editor-in-chief of the college's newspaper. She's smart, focused on school, the paper, and her TA responsibilities. Junior year should be starting off easy for Dane Sawyer. He's the star pitcher of the baseball team; attractive, athletic, desirable, with a hot girlfriend. Unfortunately, he's also failing computer science which is the one thing he sees that is in the way of his pro career. Different in more ways that one, when the two run into each other in the library, it's an immediate disaster. But when Dane convinces Mackenzie to be his tutor, both of their lives begin to change.
8 208 - In Serial13 Chapters
A Guard's Dream
Hi, 1Crash here!Thanks for taking a moment to read my story. This is the first story I have tried to make public. I appreciate any constructive feedback. Without any further introductions here is the synopsis:A rowdy, daydreaming guard who dies while protecting a merchant caravan and reawakens as a specter, he is given a new body by the cheery, beautiful dark goddess to achieve his dream of exploring the world. He must find a way to survive in his new form and protect his new friends he has made along the way from an evil noble or lose his new friends.
8 179 - In Serial32 Chapters
STAND BY ME ⟦ BRIDGERTON ⟧
SO, DARLING, DARLING STAND MY MEOH, STAND BY ME"TAKE MY HAND" "WHY""BECAUSE I WANT TO ASK YOU TO MARRY ME"
8 193

