《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ពួកយើងគឺដូចគ្នា"
Episode 4
8:00PM
នៅតាមសួនច្បារនាពេលរាត្រី ពន្លឺភ្លើងពណ៌បានបំភ្លឺ យប់ដ៏ខ្មៅងងឹតឲ្យភ្លឺឡើងបូករួមនឹងពន្លឺព្រះចន្ទផងនោះ ធ្វើឲ្យយប់នេះភ្លឺខុសពីសព្វមួយដងត្បិតមេឃស្រឡះល្អគ្មានពពកមកបិទបាំងសម្រស់ដ៏ចែងចាំងរបស់ព្រះចន្ទដែលរះកណ្តាលរាត្រីឡើយអមជាមួយផ្កាយតូចធំដែលខំប្រឹងបញ្ចេញពន្លឺប្រៀកៗបង្អួតសម្រស់គ្នា ក៏បង្កើតបានជាទេសភាពស្រស់ស្អាតដែលអាចឲ្យនាយកំលោះរបស់យើងគយគន់លំហែអារម្មណ៍។ Jungkookកំពុងតែអណ្តែតអណ្តូងតាមខ្យល់ត្រជាក់បក់ល្ហៀកៗ ភ្លាមនោះកញ្ញារូបស្រស់របស់យើងដើរមកពីណាក៏ដឹងចូលមកអង្គុយលើបង់ក្បែរនាយ Jungkookភ្ញាក់បន្តិចពេលដែលនាងមកមិនឲ្យដំណឹងអីបន្តិចបែបនេះ នាយក៏សួរ...
«ម៉េចក៏ដឹងថាខ្ញុំនៅទីនេះ?»
«ចង់ដឹងថាលោកនៅទីណាមិនពិបាកទេសម្រាប់ខ្ញុំ បើសូម្បីតែCondoដែលលោករស់នៅក៏ខ្ញុំដឹងដែរនោះ»Kuxingប្រាប់ទៅនាយយ៉ាងមានមោទនភាពចំពោះខ្លួនឯង
«ត្រូវហើយខ្ញុំភ្លេចទៅ»Jungkookសើចបន្តិចពេលឃើញឬកពាររបស់Kuxing
«លោកមកអង្គុយនៅទីនេះចុះបងប្រុសលោកយ៉ាងម៉េចទៅហើយ»Kuxingសួរសុខទុក្ខតាមលក្ខណៈអ្នកស្គាល់គ្នា
«គាត់ធូរស្រាលច្រើននិងដឹងខ្លួនហើយ គ្រូពេទ្យថាសម្រាកពិនិត្យអាការៈ2 3ថ្ងៃទៀតអាចត្រឡប់ទៅផ្ទះវិញបាន» Jungkookតបដោយស្នាមញញឹម
«អរគុណនាងម្តងទៀតណា»
«មិនបាច់គុណស្រ័យអីទេ ព្រោះវាជាភារកិច្ចរបស់ខ្ញុំ»Kuxingញញឹមផ្អែមទៅកាន់នាយវិញ នាយក៏ងក់ក្បាល។
បន្ទាប់ពីនេះបរិយាកាសប្រែជាស្ងាត់Kuxing
ងើយមើលទៅផ្កាយនៅលើមេឃដែលរះបញ្ចេញភាពស្រស់ស្អាតជះពន្លឺមកលើផែនដី។Jungkookសម្លឹងទៅស្រីតូចពេលនាងភ្លេចខ្លួន ផ្ទៃមុខរបស់នាងហាក់ដូចជាវត្ថុដែលទាក់ទាញក្រសែភ្នែកនាយមិនឲ្យងាកមើលទៅណាផ្សេង មិនថាមើលពីជ្រុងណាទេ នាងគឺស្អាតៗទាំងព្រម ទោះមើលចំឬមើលពីចំហៀង។ នាយមើលកាន់តែយូរកាន់តែមិនអាចដកភ្នែករួចរហូតដល់រាងស្តើងងាកមកបង្រុងនិយាយជាមួយក៏ប្រសព្វក្រសែភ្នែកនិងនាយសង្ហារដែលកំពុងសម្លឹងនាងមិនដាក់ភ្នែក នាងក៏រហ័សងាកមុខចេញព្រោះមិនអាចនៅទ្រាំសម្លឹងភ្នែកគេបន្តទៀតបានទេ អារម្មណ៍របស់នាងនៅពេលនេះដូចជាចម្លែក នាងមិនធ្លាប់ទទួលបានអារម្មណ៍បែបនេះពីមុនមកទេ បេះដូងលោតឌុកដាក់ៗ លឿនជាងរាល់ដង ទើបនាងត្រូវតែងាកមុខចេញភ្លាមៗ។ ឃើញនាងមិននិយាយអីសោះJungkookក៏ចាប់ផ្តើមសួរ...
«ខ្ញុំសូួរនាងមួយសំណួរបានទេ?»
«សួរមក»Kuxingឆ្លើយតបតែភ្នែករបស់នាងសម្លឹងទៅត្រង់មិនងាកមើលនាយអីបន្តិចសូម្បីតែការអង្គុយក៏ត្រង់ឆ្គើតដែរ មិនកម្រើកអីបន្តិច
«ពេលនាងដើរសម្រេចបំណងឲ្យគេគ្រប់កន្លែងបែបនេះគ្រួសារនាងមិនបារម្ភទេឬ?»
«ខ្ញុំគ្មានគ្រួសារទេ គ្មានប៉ាម៉ាក់ គ្មានបងប្អូន សាច់ញាតិក៏គ្មានដែរ»Kuxingនិយាយទៅដោយធម្មតា គ្មានអារម្មណ៍អ្វីទាំងអស់ ដូចជាមិនខ្វល់ខ្វាយពីរឿងទាំងនេះ
«គ្មានគ្រួសារគ្មានប៉ាម៉ាក់ តើនាងកើតចេញមកពីណា?អ៊ីចឹងនាងកើតចេញពីដំថ្មឬដើមឈើដូចនៅក្នុងរឿងនិទានមែនទេ?»
«ឆ្គួតទេឬ?ខ្ញុំកើតចេញពីមនុស្សសុទ្ធសាធ»Kuxingសម្លក់នាយទាំងហួសចិត្ត នាងមានរូបរាងជាមនុស្សពេញបរិបូណ៌នាងម៉េចនឹងអាចកើតចេញពីអីផ្សេងទៅ
«នាងប្រាប់ថាគ្មានគ្រួសារ ខ្ញុំធ្វើម៉េចដឹងទើបខ្ញុំស្មានថានាងដូចនៅក្នុងរឿងនិទាន»Jungkookសម្លឹងនាងម៉ក់ៗដូចកូនទន្សាយពេលគេធ្វើបែបហ្នឹងទៅគួរឲ្យស្រឡាញ់ម្យ៉ាងដែរ នាងក៏ញញឹមឡើងដោយឯកឯងព្រោះតែទឹកមុខដ៏សែនCuteរបស់នាយ ពេលឃើញគេមើលមកនាងដោយចម្លែកចិត្ត Kuxingក៏ឈប់ញញឹមហើយនិយាយរឿងគ្រប់យ៉ាងប្រាប់នាយ...
«ឥឡូវខ្ញុំប្រាប់លោកពីគ្រួសាររបស់ខ្ញុំដើម្បីកុំឆ្ងល់ទៀត»រាងក្រាស់ក៏ងក់ក្បាលផ្ងក់ៗនិងស្តាប់នាងយ៉ាងយកចិត្តទុកដាក់ នាងក៏ចាប់ផ្តើមរៀបរាប់រឿងគ្រប់យ៉ាងប្រាបគេ...
«កាលពីមុនខ្ញុំក៏មានគ្រួសារដូចជាអ្នកដទៃដែរ គ្រួសារខ្ញុំមានសមាជិកទាំងអស់5នាក់ ប៉ា ម៉ាក់ បងស្រីច្បង បងស្រីកណ្តាលដែលជាបងប្អូនភ្លោះរបស់ខ្ញុំ ពួកយើងទាំងពីរមានមុខមាត់ដូចគ្នាណាស់ សូម្បីតែអត្តចរិត អកប្បកិរិយា សម្លេង ចំណង់ចំណូលចិត្តរបស់យើងទាំងពីរក៏ស្រដៀងគ្នាដែរ មានពេលខ្លះអ្នកជុំវិញខ្លួនមិនអាចបែងចែកដាច់ទេថាអ្នកជាអ្នកណាឲ្យប្រាកដ»នាងនិយាយដល់ត្រឹមនេះក៏ត្រូវកាត់ផ្តាច់ដោយសំណួររបស់រាងក្រាស់...
«ចុះពេលនេះបងស្រីភ្លោះរបស់នាងទៅណាហើយ»Jungkookសួរទៅនាងទាំងឆ្ងល់បើដូចគ្នាម្លឹងៗចុះបើថ្ងៃណាមួយគេបានជួបបងស្រីភ្លោះរបស់នាងតើធ្វើយ៉ាងម៉េចទៅ គេមិនច្រឡំហើយទេ
«មិនដឹង»Kuxingឆ្លើយខ្សាវៗមួយម៉ាត់ ធ្វើឲ្យនាយកាន់តែឆ្ងល់
«ពេលនាងមក-»
«កុំកាត់ខ្ញុំៗកំពុងនិយាយប្រាប់លោកហើយ»Kuxingតម្លើងសម្លេងបន្តិច បើមិនចឹងនាយសួរមិនចប់ទេ ពេលណាទើបនាងអាចនិយាយរឿងចប់ទៅ? បើគិតតែសួររហូត។ Jungkookក៏អង្គុយស្ងៀមបិតមាត់ចាំស្តាប់នាងនិយាយបន្ត...
«ខ្ញុំស្រឡាញ់បងស្រីភ្លោះរបស់ខ្ញុំណាស់ព្រោះនាងស្រឡាញ់ខ្ញុំមើលថែនិងយកចិត្តទុកដាក់មកលើខ្ញុំជាងបងស្រីច្បងទៅទៀត ចំណែកម៉ាក់របស់ខ្ញុំបានស្លាប់បន្ទាប់ពីបង្កើតខ្ញុំរួច ឪពុកនិងបងស្រីច្បងតែងតែនិយាយថាវាជាកំហុសខ្ញុំលើកលែងបងស្រីភ្លោះគាត់មិនដែលបន្ទោសខ្ញុំទេនៅនិយាយលើកទឹកចិត្តខ្ញុំទៀត ពេលខ្ញុំអាយុ15ឆ្នាំប៉ារបស់ខ្ញុំស្លាប់ព្រោះត្រូវសត្វព្រៃខាំសម្លាប់ អាយុ18ឆ្នាំបងស្រីច្បងរបស់ខ្ញុំត្រូវភ្លើងឆេះស្លាប់ ចំណែកបងស្រីកណ្តាលស្រាប់តែបាត់ដំណឹងសូន្យឈឹងបន្ទាប់ពីបុណ្យសព្វបងស្រីមិនបានប៉ុន្មានថ្ងៃ ខ្ញុំត្រូវគេបណ្តេញចេញពីភូមិពួកគេថាខ្ញុំជាមនុស្សចង្រៃដោយសារតែខ្ញុំកើតមកទើបឪពុកម្តាយនិងបងស្រីត្រូវស្លាប់និងបងស្រីម្នាក់ទៀតបាត់ខ្លួនមិនថារកយ៉ាងណាក៏រកមិនឃើញ ពេលនោះក៏ជាពេលដែលខ្ញុំដឹងថាខ្លួនឯងជាអ្នកណានិងមានភារកិច្ចជាប់ខ្លួនដែលត្រូវធ្វើ ខ្ញុំក៏ចាប់ផ្តើមធ្វើដំណើរជុំវិញពិភពលោកដើម្បីសម្រេចបំណងឲ្យគេ ហើយដែលឪពុកម្តាយនិងបងស្រីស្លាប់ព្រោះពួកគាត់ត្រូវបានបញ្ជូនមកមើលថែខ្ញុំពេលខ្ញុំដឹងថាខ្លួនជាអ្នកណាទើបពួកគេត្រូវស្លាប់ រីឯបងស្រីកណ្តាលវិញខ្ញុំមិនដឹងពីមូលហេតុដែលនាំឲ្យគាត់បាត់ខ្លួនដោយមិនដឹងដំណឹងនោះទេ»Kuxing
បរិយាយគ្រប់យ៉ាងប្រាប់ទៅនាយទាំងអស់មិនបាត់ចន្លោះណាទេ Jungkookងក់ក្បាលហាក់យល់នូវអ្វីដែលនាងនិយាយ ក៏មានកូនចិត្តអាណិតនាងដែរ ដែលកើតមកមិនបានប៉ុន្មានមួយគ្រួសារត្រូវស្លាប់អស់
«នាងមានដែលទៅគោរពផ្នូរឪពុកម្តាយនាងទេ?»
«អត់ទេ បន្ទាប់ពីខ្ញុំចាកចេញមកខ្ញុំមិនដែលត្រឡប់ទៅទីនោះទៀតឡើយ ប៉ុន្តែពេលនេះភូមិមួយនោះប្រហែលជាត្រូវគេអភិវឌ្ឍសាងសង់អាគារខ្ពស់ៗអស់ហើយ គ្មានសល់កន្លែងឲ្យគោរពទៀតទេ»សម្តីរបស់នាងធ្វើឲ្យនាយកំលោះឆ្ងល់ភ្លាមៗ
«សាងសង់អាគារ?ក្រែងនាងទើបចេញពីភូមិមិនយូរប៉ុន្មានម៉េចក៏ឆាប់សាងសង់អាគារយ៉ាងនេះ?»
«ហាស៎?លោកគិតថាខ្ញុំទើបតែចាកចេញពីភូមិឬ?»
«ត្រូវព្រោះឥឡូវនេះនាង18ឆ្នាំហើយនាងចាកចេញពីភូមិនៅអាយុ18ដូចគ្នា»Jungkookនិយាយវែកញែកហេតុផលតែជាហេតុផលដែលធ្វើឲ្យអស់សំណើចជាខ្លាំង
«អ្នកណាប្រាប់លោកថាខ្ញុំអាយុ18ឆ្នាំ?»Kuxingសួរបកទៅអ្នកដែលធ្ចើមុខឡេងឡង់មិនដឹងខ្យល់អី
«មិនបាច់អ្នកណាប្រាប់ទេមើលតែមុខក៏ដឹងដែរ»
«លោកច្រឡំធំហើយJeon Jungkookខ្ញុំមិនមែនអាយុ18ឆ្នាំទេ លោកមើលមកខ្ញុំក្មេងពេកហើយ អាយុរបស់ខ្ញុំបើគិតមកទល់សព្វថ្ងៃនេះប្រហែលជិត200ឆ្នាំទេដឹង»Jungkookបើកភ្នែកធំប៉ុនពងមាន់ពេលឮថានាងអាយុជិត200ឆ្នាំ នាយស្ទុះក្រោកឡើងមួយអស់កម្ពស់ស្រែកទាំងភ្ញាក់ផ្អើល...
«ថាម៉េច!!?អាយុជិត200ឆ្នាំ!!»Jungkookធ្លោយមាត់ស្រែកឡើងសំណាងដែលនៅម្តុំនេះមិនមានមនុស្សឆ្លងកាត់ Kuxingក៏រហ័សយកដៃទៅខ្ទប់មាត់ហើយទាញនាយឲ្យអង្គុយចុះមុននឹងស្តីឲ្យ...
«នែ៎! ស្រែកឮម៉្លេះបើមានគេឮគិតយ៉ាងម៉េច?»Kuxingស្តីឲ្យនាយតិចៗ ងាកមើលឆ្វេងស្តាំឲ្យប្រាកដថាគ្មានអ្នកណានៅម្តុំនេះទើបដកដៃចេញពីមាត់នាយ ហើយសម្លក់ចុងកន្ទុយភ្នែកបែបកាច
«សុំទោស...ខ្ញុំភ្ញាក់ផ្អើលមិនស្មានថានាងអាយុច្រើនដល់ថ្នាក់ហ្នឹង»
«តែនាងពិតជាអាយុជិត200ឆ្នាំមែនឬ?»Jungkookសួរដោយមិនចង់ជឿ ដៃទាំងគូក្រសោបថ្ពាល់របស់នាង បង្វែរមើលតែមិនឃើញស្នាមជ្រួញសូម្បីបន្តិច នាងចាប់ទាញដៃគេចេញហើយធ្វើមុខកាចដាក់ដែលគេហ៊ានបន្លំប៉ះមុខរបស់នាងដោយគ្មានការអនុញ្ញាត Jungkookប្រែជារឹងស្តូកព្រោះភ្លេចខ្លួនទៅប៉ះមុខរបស់រាងស្តើងដោយចេតនា ទើបប្តូរជាសើចញញឹមៗបន្លប់វិញ
«សម្រេចថាខ្ញុំពិតជាអាយុជិត200ឆ្នាំមែនទោះមុខខ្ញុំនៅក្មេងក៏ដោយ ព្រោះខ្ញុំមិនមែនមកសម្រេចបំណងឲ្យលោកតែម្នាក់ឯណា»នាយក៏ងក់ក្បាល
«ខ្ញុំនិយាយរឿងរបស់ខ្ញុំប្រាប់លោកអស់ហើយទាំងដែលខ្ញុំមិនដែលប្រាប់អ្នកណាទេ ឥឡូវដល់វេនលោកនិយាយរឿងលោកប្រាប់ខ្ញុំវិញហើយ»Kuxingខិតចូលមកជិតនាយជាងមុននិងសម្លឹងមុខនាយជាការដក់កំហឹត
«រឿងរបស់គ្មានអ្វីដែលគួរឲ្យចង់ស្តាប់ទេ»Jungkookងាកមុខចេញដូចមិនចង់រំលឹកពីរឿងរបស់ខ្លួន
«យ៉ាងម៉េច?ជីវិតរបស់លោកកំសត់ជូរចត់ណាស់ទៅហ្អីទើបមិនចង់និយាយឃើញថាជាអ្នកមានសោះមាន
Condoតម្លៃរាប់លាននៅ»
«បានខ្ញុំប្រាប់នាងរឿងរបស់ខ្ញុំៗមិនដែលប្រាប់អ្នកណាដូចគ្នាដែលខ្ញុំប្រាប់នាងព្រោះខ្ញុំទុកនាងជាអ្នកជិតដិតតែហាមនាងប្រាប់អ្នកផ្សេង»Jungkookនិយាយដោយប្រាកដប្រជាគេមិនសូវចង់ឲ្យអ្នកណាដឹងពីរឿងរ៉ាវជីវិតរបស់គេទេតែសែលគេជ្រើសរើសប្រាប់នាងព្រោះនាងជាអ្នកដែលជួយបងប្រុសរបស់គេទើបគេមិនទុកនាងជាអ្នកក្រៅ
«Ok»Kuxingតបយ៉ាងម៉ឺងម៉ាត់ដែលបញ្ជាក់ថាគេអាចទុកចិត្តនាងបាន
«តាមការពិតខ្ញុំគឺកូនកំព្រា ឪពុកម្តាយខ្ញុំបំបរបង់ខ្ញុំចោលតាំងពីខ្ញុំអាយុ4ឆ្នាំខ្ញុំត្រូវរស់នៅក្នុងមណ្ឌលក្មេងកំព្រាពេលនោះខ្ញុំនៅក្មេងពេកទើបខ្ញុំមិនអាចចាំមុខឪពុកម្តាយបង្កើតខ្ញុំបាន ខ្ញុំរស់នៅក្នុងមណ្ឌលអស់រយៈពេល3ឆ្នាំ ខ្ញុំរស់នៅទីនោះមិនមានអ្នកណារាប់អានខ្ញុំទេប្រៀបដូចជាខ្ញុំរស់នៅតែម្នាក់ឯង ក្រោយមកមានគ្រួសារមួយគេយកខ្ញុំមកចិញ្ចឹមព្រោះពួកគាត់មិនអាចមានកូនបាន ក្រោយពេលដែលខ្ញុំបានមករស់នៅជាមួយប៉ាម៉ាក់ចិញ្ចឹមរបស់ខ្ញុំ គាត់មើលថែខ្ញុំបានល្អណាស់ស្រឡាញ់ខ្ញុំដូចជាកូនបង្កើត អ្វីដែលសំខាន់គឺមានបងប្រុស6នាក់ទៀតដែលចាត់ទុកខ្ញុំដូចជាប្អូនប្រុសម្នាក់និងមិនប្រកាន់ថាខ្ញុំមិនមែនជាសាច់ញាតិទេ ពួកគាត់ចាត់ទុកខ្ញុំដូចជាសមាជិកគ្រួសារម្នាក់ រស់នៅជាមួយពួកគាត់ខ្ញុំមានសុភមង្គលណាស់ ហើយកាលពីមុនខ្ញុំក៏មិនមែនជាមនុស្សដែលស្ងប់ស្ងាត់អីដូចពេលនេះដែរ ខ្ញុំមានមិត្តភក្តិច្រើនណាស់តែពេលពួកគេដឹងថាខ្ញុំជាកូនចិញ្ចឹមរបស់ប៉ាម៉ាក់ពួកគេចាប់ផ្តើមសើចចំអកខ្ញុំនិងមើលងាយថាខ្ញុំជាក្មេងកំព្រាមិនស្គាល់មុខឪពុកម្តាយបង្កើតខ្លួនឯងហើយចាប់តាំងពីពេលនោះខ្ញុំបានដូរសាលានិងមិននិយាយរកអ្នកណាទាំងអស់ ខ្ញុំក៏ក្លាយទៅជាមនុស្សស្ងៀមស្ងាត់និងគ្មានមិត្ត មានតែបងប្អូនជីដូនមួយ6នាក់ប៉ុណ្ណោះដែលពួកយើងតែងតែលេងជាមួយគ្នា»ស្នាមញញឹមរបស់នាយបង្ហាញពីសេចក្តីសុខពិតប្រាកដដែលមិនអាចលាក់បាំងជិតថានាយពិតសប្បាយចិត្តពេលដែលមានពួកគេជាគ្រួសារ
«លោកមានធ្លាប់គិតថាចង់ជួបឪពុកម្តាយបង្កើតឬអត់?»
«ទេ!ខ្ញុំមិនដែលចង់ជួបពួកគេទេមិនចង់ជួបមនុស្សដែលគ្មានទំនួលខុសត្រូវទាំងអស់នោះឡើយ សព្វថ្ងៃខ្ញុំមានគ្រួសារមួយដែលផ្តល់ក្តីសុខគ្រប់គ្រាន់សម្រាប់ខ្ញុំ មិនចាំបាច់អីត្រូវជួបពួកគេនោះទេ»Jungkook
បដិសេធ ទឹកមុខញញឹមអម្បាញ់មិញក៏ប្តូរមកជាក្រញ៉ូវនិងមិនពេញចិត្តពេលនាងសួរសំណួរដែលគេស្អប់និងមិនចង់ឮបំផុត
«លោកប្រាកដចិត្តហើយឬថាមិនចង់ជួបពួកគាត់?»Kuxingសួរដដែលៗ ចង់ឲ្យគេគិតឲ្យច្បាស់លាស់
«ប្រាកដចិត្ត ប្រាកដចិត្តខ្លាំងណាស់ថាខ្ញុំមិនចង់ជួបពួកគេសូម្បីតែបន្តិច នាងឈប់សួរខ្ញុំទៀតទៅខ្ញុំមិនចង់ឮពីពួកគេទៀតទេ»នាយបែរមុខចេញគេចវេសមិនចង់ឲ្យនាងរំលឹកពីឪពុកម្តាយបង្កើតទៀតទេ
«ខ្ញុំមិនសួរទៀតទេ លោកកុំខឹងអី»Kuxingដាក់ដៃទៅលើស្មារបស់នាយឃើញថាគេអារម្មណ៍មិនល្អទើបនាងលួងលោមមិនចង់ឲ្យគេខឹងនឹងនាងទេ នាងយល់ពីចិត្តគេច្បាស់ណាស់ថាគេគិតយ៉ាងណាតែនាងមិនចង់ឲ្យគេខូចអារម្មណ៍ជាងនេះទើបមិនដេញដោល។ Jungkookងាកមុខមកសន្សឹមៗមើលទៅដៃដែលនៅស្មាហើយក៏ចាប់ផ្តើមព្រួសខ្យល់ចេញមកពីពោះបន្ធូរភាពតានតឹងដែលមាននៅក្នុងខ្លួនរួចប្តូរទៅនិយាយរឿងផ្សេង...
«នាងខូចចិត្តទេពេលបាត់បង់សមាជិកគ្រួសារម្តងម្នាក់ៗ»Jungkookសម្លឹងទៅនាងៗក៏ដកដៃចេញពីស្មាហើយតប...
«មុនដំបូងខូចចិត្តណាស់តែពេលដឹងថាខ្លួនជាអ្នកណាពិតប្រាកដ ខ្ញុំក៏លែងទទួលដឹងនូវភាពឈឺចាប់អ្វីទាំងអស់»
«លោកវិញធ្លាប់មានអារម្មណ៍ឯការឬអត់?»Kuxingសម្លឹងទៅអ្នកដែលអង្គុយក្បែរ
«មាន! តែពេលនេះគ្មានទៀតទេ ព្រោះខ្ញុំមានប៉ាម៉ាក់បងប្រុសនិងមានមិត្តថែមម្នាក់ទៀត»
«អ្នកណាគេ?»
«គឺនាងជាមិត្តតែម្នាក់របស់ខ្ញុំ»
«ខ្ញុំ?ហេតុអីក៏ជាខ្ញុំ?»ម្រាមដៃស្រឡូនចង្អុលមុខខ្លួនឯងធ្វើមុខឆ្ងល់ដែលនៅសុខៗនាងក៏ក្លាយជាមិត្តរបស់គេ
«នាងគិតថាមានអ្នកដទៃឯណាដែលមកអង្គុយនិយាយរឿងខ្លួនឯងប្រាប់គេបែបនេះ»
«ក៏ម្យ៉ាងដែរ»Kuxingពោលយល់ស្របតាមគំនិតរបស់នាយ
«ចុះនាងវិញឯការឬអត់ដើរជុំវិញពិភពលោកតែម្នាក់ឯង?»
«1ឆ្នាំ2ឆ្នាំដំបូងឯការមានអារម្មណ៍ថាតែលតោលរសាត់អណ្តែតតែឯងគ្មានញាតិមិត្តឬបងប្អូនឯណាទេ តែក្រោយមកខ្ញុំក៏ឈប់មានអារម្មណ៍ថាឯការតទៅទៀតព្រោះមនុស្សដែលខ្ញុំសម្រេចបំណងឲ្យតែងតែប្រាប់ខ្ញុំថា ខ្ញុំគឺជាមិត្តដ៏ល្អរបស់ពួកគេ បើគិតមកទល់ពេលនេះខ្ញុំមានមិត្តច្រើនណាស់ឥឡូវនេះបូកថែមលោកម្នាក់ទៀត មិត្តរបស់ខ្ញុំមាននៅគ្រប់ទីកន្លែង ហេតុអី្វទើបខ្ញុំត្រូវមានអារម្មណ៍ថាឯការទៀតពិតទេ?»Kuxingនិយាយមកដោយជឿជាក់ ព្រោះនាងមិនមែនមានតែម្នាក់ឯងទេ
«ត្រូវ! ខ្ញុំពេញចិត្តនូវសម្តីមួយនេះ នាងដើរជុំវិញពិភពលោកមានជួបមនុស្សដែលនាងស្រឡាញ់ឬនៅ?»
«ខ្ញុំមិនដែលគិតរឿងហ្នឹងទេ ណាមួយលោកគឺជាអ្នកចុងក្រោយហើយមិនយូរទៀតទេខ្ញុំបានត្រឡប់ទៅកន្លែងដើមរបស់ខ្ញុំវិញហើយមិនចាំបាច់គិតពីរឿងនេះទេ អ្វីដែលសំខាន់គឺខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់ឈឺចាប់ព្រោះខ្ញុំមិនអាចនៅជាមួយគេរហូតទេខ្ញុំមានការងារដែលជាកាតព្វកិច្ចដ៏សំខាន់ ខ្ញុំមិនចង់ខ្ជះខ្ជាយពេលឥតប្រយោជន៍»បន្ទាប់ពីបានឮនាងនិយាយហើយនាយសង្ហារក៏ទម្លាក់ទឹកមុខ អស់សង្ឃឹមនឹងរឿងអ្វីម្យ៉ាង
«ចំណែកលោកវិញរកបានមនុស្សដែលស្រឡាញ់ហើយឬនៅ?»Kuxingសួរបកទៅនាយវិញ
«រកបានហើយតែមិនទាន់ច្បាស់»
«អ្នកណាគេប្រាប់បានទេ?»Kuxingអន្ទះសារសួរដោយការចង់ដឹង
«ប្រាប់មិនបាន»ពេលនាយបដិសេធក៏ប្រែជាមុខក្រញ៉ូវមួយរំពេច
«មិនប្រាប់ក៏ហីទៅ»Kuxingក្រព័ទ្ធដៃអោបទ្រូងងាកមុខចេញចំណែកមាឌមាំឃើញចរិតនាងបែបនេះអត់សើចមិនបាន
«សើចអី?»Kuxingងាកមកសម្លក់ពេលត្រូវគេសើចបញ្ឈឺ
«សើចលេង មិនបានឬ?»Jungkookសួរឌឺទៅវិញធ្វើឲ្យនាងក្តៅឆេវ សម្លក់គេមិនព្រិចភ្នែកដូចចង់ខាំហែកជាបំណែកៗ
«ឈប់សើចក៏បាន កុំធ្វើមុខអ៊ីចឹងអីអាក្រក់មើលណាស់»Jungkookនៅឆ្លៀតញ៉ោះនាងឲ្យខឹងទៀតទើបនាងអត់មិនបានក៏ទះស្មាគេមួយដៃ
ផាច់
«ហ៊ានសើចខ្ញុំទៀតខ្ញុំច្របាច់កលោកងាប់មិនខាន»Kuxingលើកដៃបម្រុងច្របាច់កគម្រាមតែមិនបានធ្វើឲ្យនាយខ្លាចទេមានតែឌឺថែម
«បើនាងច្របាច់កខ្ញុំស្លាប់មានអ្នកណានៅចាំសម្រេចបំណងឬនាងមិនចង់ត្រឡប់ទៅកន្លែងដើមរបស់នាងវិញទេ?»Kuxingគិតបន្តិចអ្វីដែលគេនិយាយគឺត្រូវបើគេស្លាប់បាត់អ៊ីចឹងនាងមិនត្រូវនៅលើផែនដីនេះរហូតហើយទេ
«មិនច្របាច់កលោកក៏បាន»Kuxingទម្លាក់ដៃទាំងទ្វេរចុះហើយប្តូរទៅជាសម្លឹងមើលផ្កាយដែលនៅលើមេឃវិញ ចរឹតដូចកូនក្មេងរបស់នាងហាក់ធ្វើឲ្យស្នាមញញឹមនៅលើបបូររបស់នាយលេចឡើងដោយឥតប្រៀងទុក ឆ្លៀតឱកាសនាយមិនដឹងJungkook
ក៏ខិតចូលមកជិតហើយមើលផ្កាយដែលនៅលើមេឃជាមួយគ្នា។
អ្នកទាំងពីរនៅអង្គយមើលផ្កាយនិងព្រះចន្ទជួនកាលក៏និយាយគ្នាពីនេះពីនោះ ហើយសើចជាមួយគ្នាយ៉ាងសប្បាយរីករាយ អ្នកដែលដើរឆ្លងកាត់នឹកស្មានថាពួកគេជាគូស្នេហ៍ព្រោះឃើញអង្គុយនិយាយហើយសើចក្អាកក្អាយមិនខ្វល់ពីអ្វីឡើយ។ យប់នេះជាយប់មួយដែលមានក្តីសុខនិងសប្បាយចិត្តបំផុតសម្រាប់អ្នកទាំងពីរ។
To be continue...
Advertisement
- In Serial8 Chapters
The Burning Rose
Rascal, troublemaker, an annoying brat—those are the nicknames commonly attributed to Mattiaz Rider: an uncontrollable sixteen-year-old brat who grew up in an orphanage, annoying the skin off his caretakers and supervisors. Mattiaz is also a fearless dreamer with a lofty goal. Before he could even spell out his own name, he idolized the people on his TV screen known as 'spiriters'. They were superhumans, capable of impossible feats that young Mattiaz would describe as 'cool' and 'badass'. Of course, the little boy wanted to become like them when he grew up. Despite no one taking Mattiaz's conviction seriously, the incredible happens: Mathiaz awakens spirit, just like his heroes. He is immediately assigned to the New Baymort Spirit Academy in Holy Bay, eager to pursue his newfound dream of winning the famed Spirit Tournament and becoming one of the strongest spiriters ever known. However, soon after he enrolls at the Spirit Academy, Mattiaz learns that not everyone shares his idolized view of spiriters. Prejudice, hostility, and corruption drive a wedge between the spiriters and the citizens of Holy Bay. With his dream now appearing like mere fantasy, he decides to make it a reality himself. The question is: can he do it? -First volume of Individuality series-
8 128 - In Serial16 Chapters
NECROMANCER
It’s… Not everyday that you experience death in its most cruelest form… It’s...like a saturization of our self-worth, nestled in a ball of cosmic uncertainty… Frankly… It’s terrifying… Waking up in a world that is not his own, and unaware of how he got there, a boy must face the darkness that this fantasy world has to offer.
8 190 - In Serial9 Chapters
Pivot
He may be a scary cat and really greedy, but he is someone you can trust. He may not be rich but he is someone that has a good heart. He may not be a hero but he also not a villain. He is a saint to his friends and a devil to his enemies. Follow Preston and his journey in this marvelous world!
8 180 - In Serial260 Chapters
A New Kind of Freak (A dragon evolution story)
For dragons, those who dominate the food chain, growth is always a troublesome time. Left to fend for oneself with only a library of memories passed down as their inheritance, no fate is worse than being a failure before birth. What can a small mutated hatchling do in such snowy outskirts? With few options besides magic, the Nexus provides a quick source of power, but that does not mean his enemies were without strength. Levels and stats are available to all in this dragon eat dragon wor- "So... am I really made of Ice-cream?" * * * This is a Progression fantasy where the main concept is about the growing protagonist actually focusing on their own growth without passing through constant hoops for the sake of it. He stays out of trouble, albeit not always successfully, and only cares about evolving enough that he can hold his own weight in the world. Showing that being made of ice-cream isn't a weakness, but a strength when nurtered properly. Also it doesn't end in a protagonist who becomes/kills god, because that just doesn't fit the theme.
8 3272 - In Serial45 Chapters
Insane
All it took to meet one of the world's craziest, most dangerous serial killers was being in the wrong place at the wrong time. This was all it took to send Alice into the world of a criminal. *FINISHED*
8 417 - In Serial28 Chapters
A talk with Myself
This book contains my poems that I wrote a few years back and any poem I'll like to write. it will also contain:QuotesPoemsThoughts All by me and only me. Self written Quotes, thoughts and Poems, lettersPlease dont judge my poem by its titleThis book contains my emotions and thoughts regarding life All of this is precious to meFeel free to express your own thoughts.best ranking15-04-2022(I think wattpad was drunk)#1 in poetry out of 274 k #1 in thoughts out of 75.6k#3 in feelings out of 63.9k#4 in quotes out of 52.1k #38 in life out of275k #4 in emotions out of 25.5k #20 in poem out of 167k#9. in poems out of 86.4k #3 in poetrycollection out of 31.1k#17 in lessons out of5.6k #7 in poet out of15.2k #12/14in lifelessons nlifelesson out of 5.1k #21 in words out of16.5k#1 in selfwrittenpoems out of 10#2 in selfwritten out of 520 #30 in advice out of12.3k #1 in bestpoetry out of 43 #7 in deepthought out of 5.3k
8 183

