《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ខ្ញុំជួយលោកក៏ដូចជាជួយខ្លួនឯងដែរ"
Episode 3
«ហេតុអីនាងធ្វើមុខបែបនេះ?ឬបំណងប្រាថ្នានេះវាលើសលប់ពេក?»Jungkookសួរទាំងព្រួយបារម្ភ
«ទេ ខ្ញុំចង់សួរបញ្ជាក់លោកថា លោកពិតជាចង់ឲ្យខ្ញុំជួយឲ្យបងប្រុសរបស់លោករស់ឡើងវិញមែនអ្ហេស៎?ចឹងលោកនឹងត្រូវបាត់បងបំណងប្រថ្នាមួយហើយ»Kuxingនិយាយដោយប្រាកដប្រជា ទោះជានាងចង់ឲ្យគេសម្រេចបំណងមែនក៏ដោយក៏នាងត្រូវតែធ្វើឲ្យប្រាកដថាវាពិតគោលបំណងរបស់គេមែន
«ខ្ញុំមិនខ្វល់ពីរឿងនេះទេ សំខាន់ឲ្យតែបងរបស់ខ្ញុំរស់ឡើងវិញ»
«បានខ្ញុំនឹងជួយឲ្យបងប្រុសរបស់លោករស់ឡើងវិញ»និយាយដល់ត្រឹមនេះត្របកភ្នែករបស់រាងតូចចាប់ផ្តើមបិទបន្តិចម្តងៗរហូតដល់គ្រប់យ៉ាងប្រែក្លាយជាងងឹត ខណៈដែលJungkookកំពុងឈរមើលគ្រប់សកម្មភាពរបស់នាង ប្រមាណជា5វិនាទីក្រោយមកនាងផ្ទាត់ដៃបន្តិចហើយក៏បើកភ្នែក គ្រប់យ៉ាងនៅធម្មតាដូចដើម អ្នកដែលឈរមើលនាងកំពុងមានចម្ងល់ជាច្រើនតែមិនហ៊ានសួរអ្វីឡើយត្រឹមរក្សាភាពស្ងៀមស្ងាត់រងចាំស្តាប់នាងនិយាយ ជំនួសដោយនាងនិយាយអ្វីនោះបែរជាឮសម្លេងរបស់គិលានុបដ្ឋាយិកាស្រែក...
«លោកគ្រូពេទ្យៗ ចង្វាក់បេះដូងអ្នកជំងឺដើរវិញហើយ»ឮដូច្នេះនាយសង្ហាងាកមើលមុខ
Kuxingទាំងមិនចង់ជឿនូវអ្វីដែលបានកើតឡើង ក្នុងចិត្តទាំងរំភើប ទាំងភ្ញាក់ផ្អើលអារម្មណ៍ជាច្រើនកំពុងច្របល់ចូលគ្នា រកពាក្យអ្វីនិយាយមិនចេញ នាងពិតជាអាចសម្រេចបំណងរបស់គេមែន អស្ចារ្យពេកហើយ
«ឆាប់ទៅមើលបងប្រុសលោកទៅ»Kuxingញញឹមស្រាល នាយញញឹមតបហើយរហ័សរត់ទៅមើលបងប្រុសដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
___
នៅតាមដងផ្លូវស្ងាត់់ជ្រងុំឮតែសម្លេងខ្យល់បក់នាពេលរាត្រីម៉ោង11:00យប់។
«អរគុណនាងណាស់ បើមិនបាននាងជួយបងប្រុសរបស់ខ្ញុំទេ ខ្ញុំប្រាកដជាលែងបានឃើញមុខគាត់ទៀតជាមិនខាន»Jungkookនិយាយទៅអ្នកដែលដើរជិតខ្លួន
«មិនបាច់អរគុណខ្ញុំទេ ខ្ញុំជួយលោកក៏ដូចជាជួយខ្លួនឯងដែរ»Kuxingងាកមើលមុខនាយហើយងាកទៅមើលផ្លូវវិញ
«ពិតជាមិនគួរឲ្យជឿសោះថានាងអាចធ្វើរឿងទាំងអស់នេះបាន កាលពីដំបូងខ្ញុំស្មានថានាងនិយាយបោកខ្ញុំទេតើ»Jungkookសម្លឹងទៅផ្លូវដែលមានអំពូលបំភ្លឺផ្លូវខួរក្បាលចាប់ផ្តើមនឹកឃើញដល់កាលពីនាងនិយាយប្រាប់ដំបូងពិតជាគួរឲ្យអស់សំណើចណាស់
«មិនប្លែកទេដែលលោកមិនជឿ ព្រោះបើខ្ញុំជាលោកខ្ញុំក៏មិមជឿដូចគ្នា»
«មិនគិតថាពិភពលោកនេះមានរឿងចម្លែកបែបនេះទេ»
«ពិភពលោកនេះរឿងចម្លែកអ្វីក៏មានដែរ រឿងខ្លះពិតជាស្មានមិនដល់មែន»Kuxingរាងទម្លាក់ទឹកមុខដូចជានឹកដល់រឿងអ្វីមួយ នាយសង្កេតឃើញទឹកមុខនាងមិនល្អក៏និយាយបន្លប់
«អេ៎ និយាយចឹងខ្ញុំដូចជាមិនទាន់ស្គាល់ឈ្មោះនាងទេ»Kuxingឈប់ឆ្ងក់ពេលប្រយោគដែលនាងមិនគិតថានឹងឮចេញពីមាត់នាយ នាំឲ្យនាយកំលោះឈប់តាម
«ថាម៉េច!?»
«សុំទោសណា កាលពីថ្ងៃមុនខ្ញុំមិនបានស្តាប់»Jungkookនិយាយអឹមអៀនត្បិតគេមិនសូម្បីចាំឈ្មោះរបស់នាងទាំងនាងជាអ្នកមានគុណជួយបងប្រុសគេឲ្យមានជីវិតសារជាថ្មី
«សូមលោកស្តាប់ឲ្យច្បាស់ ខ្ញុំឈ្មោះMin Kuxingជាអ្នកដែលអាចសម្រេចបំណងប្រាថ្នារបស់លោកឲ្យក្លាយជាការពិត»Kuxingនិយាយច្បាស់ៗសង្កត់ធ្ងន់ត្រង់ឈ្មោះរបស់ខ្លួន
«ខ្ញុំនឹងចាំឈ្មោះរបស់នាងអស់មួយជីវិត ហិហិហិ»Jungkookសើចញឹមៗបន្លប់ព្រោះខ្លាចថានាងនឹងខឹង នាងសម្លក់គេទាំងគ្រឺតខ្នាញ់ សែនខ្នាញ់នឹងមុខរបស់នាយណាស់ចង់តែចាប់វាយបួន ប្រាំដៃទេ
___
«ដល់ហើយ»Kuxingឈប់នៅមុខបន្ទប់របស់រាងក្រាស់
«អរគុណសម្រាប់ថ្ងៃនេះ នាងជួយខ្ញុំច្រើនណាស់»Jungkookញញឹមសឹងលឹបភ្នែកទៅកាន់នាងក្រមុំ
«មិនអីទេ សំខាន់លោករកនឹកមើលបំណងប្រាថ្នារបស់លោកហើយប្រាប់ខ្ញុំ ចាត់ទុកថាដូចជាលោកបានជួយខ្ញុំហើយ»Jungkookងក់ក្បាល
«ពេលដែលនឹកឃើញខ្ញុំនឹងប្រាប់នាង»
«ចុះបើខ្ញុំស្រាប់តែនឹកឃើញហើយនាងមិននៅក្បែខ្ញុំនោះ ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅ នាងមានទូរស័ព្ទទេ ឲ្យលេខរបស់នាងមកខ្ញុំមក ងាយស្រួលខ្ញុំទាក់ទង»Jungkookទាញទូរស័ព្ទចេញពីហោប៉ៅ
«ចង់ទាក់ទងខ្ញុំមិនចាំបាច់ប្រើទូរស័ព្ទទេ»សម្តីរបស់នាងធ្វើឲ្យJungkookអត់ឆ្ងល់មិនបាន
«មិនប្រើទូរស័ព្ទទាក់ទងនាងយ៉ាងម៉េចកើត?»
«ងាយណាស់ លោកគ្រាន់តែហៅឈ្មោះរបស់ខ្ញុំបីដង ខ្ញុំនឹងមករកលោកភ្លាម»
«ស្រួលដល់ម្លឹង?»Jungkookចំហមាត់សឹងតែរុយហើរចូល គេសឹងតែមិនជឿទេ អេ៎ភ្លេចទៅថានាងមិនមែនជាមនុស្សធម្មតាសូម្បីតែវិធីទាក់ទងក៏មិនធម្មតាដូចគ្នា។ Kuxingមើលទៅអាការៈភ្លឹករបស់នាយទាំងអស់សំណើច
«យប់ជ្រៅហើយខ្ញុំលាសិនហើយណា»Kuxingលើកដៃលា នាយក៏ងក់ក្បាលបន្ទាប់មកនាងក៏ដើរចេញទៅ ពេលនាងចូលទៅក្នុងជណ្តើរយន្តបាត់ទើបJungkookចូលទៅក្នុងផ្ទះ
___
Jungkookឈរគិតមួយសន្ទុះ ចង់ដឹងថាអ្វីដែលKuxingនិយាយពិតឬអត់ ទើបសម្រេចចិត្តធ្វើតាមអ្វីដែលនាងបាននិយាយអម្បាញ់មិញនេះ។
«Kuxing Kuxing Min Kuxing...ឮខ្ញុំហៅទេ»Jungkookបិទភ្នែកទន្ទេញឈ្មោះរបស់មាឌតូចជាប់មាត់ ភ្លាមនោះស្រាប់តែសម្លេងគោះទ្វារជាច្រើនដងបន្លឺឡើង មាឌមាំបើកភ្នែកហើយដើរទៅបើកទ្វារ ក៏ឃើញវត្តមានរបស់ស្រីល្អរនៅមុខបន្ទប់ ទាំងមុននេះគេឃើញថានាងចូលទៅក្នុងប្រអប់យន្តច្បាស់ណាស់ នាងពិតជាឮគេមែនឬ?
«លោកហៅខ្ញុំមកមានការអី?ឬមួយលោកនឹកឃើញបំណងប្រាថ្នាទី2ហើយ»Kuxingបង្ហាញទឹកមុខសប្បាយចិត្តចេញមក នាងញញឹមសឹងរហែកមាត់ ព្រោះបំណងប្រាថ្នាទី1ទើបតែបានបញ្ចប់ទេបើគេនឹកឃើញបំណងប្រាថ្នាមួយទៀតនោះមិនយូរទេនាងនឹងបានត្រឡប់ទៅកន្លែងរបស់នាងវិញ
«អត់ទេ»Jungkookតបទាំងអេះអុញ ព្រោះមើលទៅនាងសប្បាយចិត្តណាស់តែគ្រប់យ៉ាងគ្រាន់តែជាការស្មានរបស់នាងប៉ុណ្ណោះ នាងក៏ទម្លាក់ទឹកមុខ
«ខ្ញុំគ្រាន់តែចង់ដឹងថានាងពិតជាមកតាមការហៅរបស់ខ្ញុំមែនឬអត់ប៉ុណ្ណោះ ហិហិហិ ខ្ញុំធ្វើលេងទេ នាងទៅផ្ទះវិញចុះ»Jungkookលើកដៃអេះក្បាលហាក់រអៀសចិត្តដែលមកលេងសើចជាមួយនាងអីបែបនេះ Kuxingសម្លក់នាយបន្តិចហើយក៏ក្រវីក្បាលជាមួយចរិតរបស់គេ
«លេងខុសទំនង»Kuxingនិយាយចប់ក៏ដើរចេញទៅបាត់
ទុកឲ្យរាងក្រាស់របស់យើងនៅឈរចាំមើលនាងតែឯង។
នៅក្នុងប្រអប់យន្តដៃស្រឡូនមិនបានចុចចុះទៅជាន់ខាងក្រោមទេបែជាចុចទៅជាន់ខាងលើទៅវិញ។ បន្ទាប់ពីដល់ហើយនាងក្រមុំក៏បោះជំហានដើរទៅរកបន្ទប់ដែលនៅមិនឆ្ងាយពីនេះប៉ុន្មានទេ នាងប្រាកដខ្លួននៅមុខបន្ទប់ដែលយើងដឹងច្បាស់ថាជាបន្ទប់របស់នាងផ្ទាល់។ Kuxingបើកទ្វារចូលទៅខាងក្នុងហើយបន្តទៅក្នុងបន្ទប់រួចទុកកាតាបនៅលើតុនិងទម្លាក់ខ្លួនទៅលើពូកបន្ទាប់មកក៏បើកថតតុដែលនៅជាប់ក្បាលគ្រែនិងទាញសៀវភៅពណ៌ត្នោតនិងប៊ិចចេញមក។ សៀវភៅត្រូវបើកឡើងវាក៏បញ្ចេញពន្លឺមកដដែល រាងតូចបើកមួយទំព័រៗដល់ទំព័រចុងក្រោយដែលមានឈ្មោះJungkookនៅលើក្រដាសនោះ បន្ទាប់មកទៀតនាងក៏សរសេរពីបំណងប្រាថ្នាដែលJungkookបានប៉ងកាលពីល្ងាចមិញទៅលើសៀវភៅ ក្រោយពីសរសេររួចរាល់នាងក៏បានរៀបចំសៀវភៅទុកនៅកន្លែងដើមវិញមុននឹងទម្រេតខ្លួនទៅខាងក្រោយដោយការហត់នឿយ។
___
«មានអ្នកណាដឹងទេថាហេតុអីហេតុថ្ងៃនេះJungkookមិន មករៀន រាល់លើកដែលគេឈប់គឺតែងតែសុំច្បាប់តែថ្ងៃនេះមិនឃើញគេCallមកដាក់ច្បាប់ដូចរាល់ដង»អ្នកគ្រូប្រចាំថ្នាក់ពេលដែលបាត់សិស្សសំណព្វមិនឃើញមករៀនក៏សួរទៅអ្នកក្នុងថ្នាក់ប៉ុន្តែដូចជាគ្មានអ្នកណាដឹងថានាយកំលោះរបស់យើងបាត់ទៅឡើយក៏ដោយសារតែនាយជាអ្នកដែលស្ងប់ស្ងាត់នៅក្នុងថ្នាក់និងមិនសូវចូលចិត្តនិយាយស្តីជាមួយអ្នកណាទើបមិនមានអ្នកដឹងលើកលែងតែនាងក្រមុំដែលតែងតែអង្គុយក្បែនាយនោះ នាហក៏ងើបឈរឡើងហើយប្រាប់ទៅអ្នកគ្រូ...
«ចាស៎អ្នកគ្រូគឺបងប្រុសរបស់Jungkookជួបគ្រោះថ្នាក់ចរាចរណ៍ទើបគេមិនបានមករៀនព្រោះរវល់នៅមើលបងប្រុស ហើយJungkookក៏បានឲ្យខ្ញុំសុំច្បាប់ជំនួសគេផងដែរ»Kuxingអង្គុយចុះវិញនៅពេលដែលនិយាយចប់ អ្នកគ្រូងក់ក្បាលតិចៗទទួលដឹងនូវអ្វីដែលនាងនិយាយទើបតបថា...
«មិនអីទេចឹងអ្នកគ្រូនឹងដាក់ច្បាប់ឲ្យគេ ឥឡូវយើងរៀនបន្តទៀត!»
___
«នែ៎! ឯងដូចជាជិតស្និទ្ធជាមួយJungkookហើយចូលរៀនមិនទាន់បាន1អាទិត្យស្រួលបួលផង»Jiraនិយាយចំអន់Kuxingខណៈកំពុងដើរទៅរោងអាហារជាមួយគ្នា
«មានឯណាកុំចេះតែថា ខ្ញុំនិងJungkookគ្មានស្និទ្ធស្នាលគ្នាអីទេ»Jiraឈប់ឆ្ងក់នៅមុខKuxingបន្ទាប់ពីឮអ្វីដែលនាងនិយាយ
«គ្មានស្និទ្ធស្នាលយ៉ាងម៉េចព្រោះពីម្សិលមិញខ្ញុំឃើញឯងដើរតាមJungkookរហូត តាំងពីដែលថ្ងៃចូលរៀនមក
ឃើញអ្នកទាំងពីរនិយាយគ្នារហូតហ្នឹងទាំងដែលគេកម្រនិយាយជាមួយអ្នកណាណាស់ អ្នកទាំងពីរធ្លាប់ស្គាល់គ្នាពីមុនមកតើមែនទេ?»
«ទេ!! ខ្ញុំមិនធ្លាប់ស្គាល់គេទើបតែស្គាល់គេពេលចូលរៀននេះឯង»Kuxingបែកភ្នែកធំៗបដិសេធអ្វីដែលJira
និយាយ ត្បិតវាជាការពិតនាងមិនធ្លាប់ស្គាល់គេពីមុនមកនោះទេ គ្រាន់តែនាងដឹងគ្រប់រឿងរ៉ាវរបស់គេទាំងអស់ទោះជានាងមិនធ្លាប់ស្គាល់គេពីមុនមកក៏ដោយ
«ពិតអត់?»Jiraជ្រឹបភ្នែកប្រឹមៗសម្លឹងចាំចាប់កំហុសមាឌតូច
«ពិត!!»
«បានហើយឈប់ខ្វល់ទៅ ប្រញាប់ទៅញ៉ាំបាយវិញជិតដល់ម៉ោងចូលរៀនហើយ»Kuxingចាប់បង្វែរខ្លួនJiraហើយរុញនាងពីក្រោយខ្នងដើម្បីឲ្យនាងដើរទៅមុខ បើមិនធ្វើបែបនេះទេប្រាកដណាស់ថានាហមិនឈប់សួរឡើយ
To be continue...
Advertisement
- In Serial10 Chapters
Terrortorial
Dead yet not dead. Blood but not mine. Carnage all around, destruction throughout time. I'll take this here land and put down a sign. Fight if you want but this territory mine! A simple verse that conveys my feelings, I'll protect what is mine regardless of the opposition. I am Z and I will thrive.
8 59 - In Serial7 Chapters
After Moses
The Solar System is in a state of decline. The benevolent AI Moses disappeared decades ago taking mankind's future with him. The dream of the stars is dead. Freelancer Matthew Cole struggles to find a way to pay the bills and keep his ship flying. He's always been a bit of a loner but the time is coming that he may have to find a crew. When the specters of the past come back to haunt him, it'll take everything he has to keep his wits about him and not be swallowed by the uncaring vacuum of space...
8 185 - In Serial6 Chapters
Grinning Enigma
Freddy is a very bad boy. Meets some people that know what he did. He tries to escape punishment, makes it [Redacted]. Freddy might be a mass-murdering troll, but he isn’t a bad person, right? Right? Disclaimer: This is not an instruction manual. If you want to be a horrible human being, go figure it out yourself. Autopsy: Writing this story gave me some degree of insight into how much I've managed to fuck up my own personality by suppressing basic needs. Now I hate myself even more. It started as a story where the MC was supposed to be a blend of the NZ-land shooter and other cancerous personalities. That way I wouldn't feel bad about torturing him. Instead I ended up witnessing all the worst aspects of my own personality, or lack thereof. I'm a horrid person, I can't even bring myself to do what's the only right thing at this point.
8 188 - In Serial17 Chapters
Occultus Draconem
In an ancient time of Kings and Queens, the Humans lived in harmony with the great beings that roamed the Earth. No kingdom was more peaceful than Cadmus, where the Cadmians existed beside the greatest creatures of all, the Dragons. The ruler of Cadmus, King Anguis, although very young, was much beloved. He never turned a deaf ear to the Humans or Dragons of Cadmus, and the kingdom flourished. Under the protection of the Dragons and their Empress, Queen Maeve, paired with Anguis' extraordinary ability to keep peace, the lands prospered and grew tenfold within a few short years. Cadmus and Draconia became the greatest kingdoms known to exist. But it was not meant to last. King Anguis, barely into adulthood, was murdered in the night. His death rocked Cadmus to its core, and the Cadmians mourned with the Draconians, grieving for their beloved King. As Prince Agni, Anguis' younger brother, assumed the throne, he declared war on the Dragons, announcing that the kingdom would be Cleansed. He enlisted a brutal army of elite hunter-assassins known as the Enforcers to carry out the Cleansing, and the kingdom was consumed by a shadow of tyranny. Cadmus became a war zone, and the land of Draconia was devastated. A group of survivors of the Cleansing, Dragons disguised in Human form, created a secret society known as the Occultus Draconem. As King Agni's power grew and the Enforcers became more brutal than ever, a rebellion stirred. The Occultus Draconem began stepping in to stop the Cleansings, fighting back for the freedom of the Dragons and swearing to bring peace back to Draconia and Cadmus. But how can they succeed without the heir to the Draconian throne?
8 358 - In Serial26 Chapters
Transition and Restart, Book Seven: High School Days
With Kareyoshi gone school slowly returns to normal, but who said normal was easy? Spearheaded by Ulf and Christina both Wakayama twins embark upon one insanity after another, and Yukio and Kyoko can only frantically pull the brakes whenever needed – if the handle is even there. These are finally their normal high school days, and there is nothing normal about them at all.
8 201 - In Serial6 Chapters
epiphany || hp au
mirrormirroron the walltell no more liesof who we are started: oct 2, 2020slow updates
8 242

