《រឿង: ព្រោះនាង》ភាគ១៦:មនុស្សប្រុសផ្តាច់ការ
Advertisement
ភាគ១៦:មនុស្សប្រុសផ្តាច់ការ
ជុងហ្គុកសម្លឹងបងប្រុសទាំងក្នុងចិត្តរបស់គេ លួចអាណិតច្រណែននឹងរ៉ូឃី ដែលបងប្រុសរបស់គេស្រឡាញ់ងប់ងុលដល់ថ្នាក់យំនឹកនានាងសឹងតែគ្រប់ដង្ហើម នាងពិតជាសំណាងខ្លាំងណាស់។ ប៉ុន្តែគេក៏មិនបានមានចិត្តឈ្នានីសចំពោះនរណាឡើយ គឺមានតែរីករាយជួសនាងដែលសំណាងបានបងប្រុសរបស់គេសម្រក់ទឹកភ្នែកព្រោះនាង។
•••
គេជូតដៃជូតខ្លួនឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់ នាងក្រោកមកងូតទឹកខ្លួនឯងមិនបាននោះទេ ទើបត្រូវជូតខ្លួនព្រឹកល្ងាចដូច្នេះ ក្រសែភ្នែករបស់គេកំពុងតែសម្លឹងនាង សម្លឹងដោយអារម្មណ៍តប់ប្រម៉ល់ នៅតែមិនយល់ ហេតុអ្វីក៏គេត្រូវយល់សប្តិឃើញនាងក្នុងសភាពបែបនោះ នាងមិនទាន់បានស្លាប់ឡើយ គេមិនអនុញ្ញាតឲ្យនាងទៅចោលគេទេ នាងគ្មានសិទ្ធិនឹងចាកចេញពីជីវិតរបស់គេជាដាច់ខាត គេកំពុងតែពេញស្រឡាញ់ ចុះម្តេចក៏នាងព្រងើយកន្តើយនឹងគេខ្លាំងម៉្លេះ ឈឺណែនក្នុងទ្រូង ពេលនាងនៅតែដេកស្ងៀមដដែលមិនបានមកខ្វល់និងគេសោះតែម្តង ដឹងឮថានាងមិនងាយនឹងដឹងខ្លួន ប៉ុន្តែគេនៅតែមានគំនិតគិតថានាងកំពុងតែចង់ធ្វើបាបគេឲ្យរង់ចាំនាង។
"នាងដេកយូរពេកហើយ ក្មេងចម្កួត ខ្ញុំចាំនាងភ្ញាក់ឡើងរវើរវាយអស់ហើយណា៎ ឆាប់ដឹងខ្លួនមកប្រពន្ធសម្លាញ់" គេញញឹមស្រាលដាក់មនុស្សសន្លប់ អស់រយះពេលបីថ្ងៃហើយ ដែលគ្មានសំឡេងរបស់នាងមកឆ្លើយឆ្លងជាមួយគេ ក្នុងចិត្តក៏គិតរកផ្លូវវិជ្ជមាន ប៉ុន្តែបេះដូងមួយនេះវាក្រៀមស្វិត ប្រៀបដូចរុក្ខជាតិដែលខានស្រោចទឹកយូរណាស់មកហើយ បណ្តោយឲ្យងាប់ក្រៀមចោលទទេៗ មនុស្សស្រឡាញ់ មនុស្សទើបតែយល់អារម្មណ៍ខ្លួនឯង ស្របពេលបាត់បង់ ប្រសិនបើនាងលែងវិលវិញគេប្រាកដជាមានវិប្បដិសារីអស់មួយជីវិត។
"បងទៅងូតទឹកប្តូរសម្លៀកបំពាក់សិនទៅ ទុកឲ្យខ្ញុំនៅមើលនាងជំនួសបងចុះ" ជុងហ្គុក ដើរមកឈរពីក្រោយ ប្រាប់បងប្រុសឲ្យទៅផ្ទះងូតទឹកចេញ ព្រោះនៅមន្ទីរពេទ្យមិនបានងូតទឹកអ្វីទេ ក្រៅពីលុបលាងមុខនោះ។
"អ្ហឹម" គេគ្រហឹមឆ្លើយតប ប៉ុន្តែមិនបានដកភ្នែកចេញពីរ៉ូឃីឡើយ គេនៅតែបន្តជូតខ្លួនឲ្យនាងទាល់តែហើយ ទើបបែរមុខមកមើលប្អូនប្រុស ដោយទះស្មាគេថ្នមៗ។
•••
ថេយ៉ុងមកផ្ទះ ងូតទឹកប្តូរសម្លៀកបំពាក់ ដោយឈរសម្រួលអាវនៅនឹងមុខកញ្ចក់ គេសម្លឹងមើលរូបរាងខ្លួនឯងតាមក្នុងកញ្ចក់ ក៏ស្រាប់តែនឹកដល់រ៉ូឃី ទឹកមុខរបស់គេក៏ស្រាប់តែទម្លាក់ចុះភ្លាមៗ ធ្លាប់តែមាននាងនៅជាមួយ ពេលខ្ជិលពាក់អាវក៏ប្រើឲ្យនាងធ្វើឲ្យ ពេលនេះទោះខ្ជិលក៏ត្រូវតែធ្វើដោយខ្លួនឯង គេនៅចងចាំរូបភាពដែលនាងនៅក្នុងបន្ទប់នេះច្បាស់ណាស់ ងាកទៅលើគ្រែក៏ឃើញរូបភាពឱបថើបគ្នាស្អិតល្មួត ងាកទៅលើសាឡុងក៏ឃើញខ្លួនឯងអង្គុយឱបនាង សម្លឹងទៅមាត់ទ្វារក៏ឃើញនាងឈរធ្វើមុខកម្សត់ គេងាកទៅទិសខាងណាក៏ឃើញតែនាង បេះដូងមួយនេះដាក់បានតែនាង ច្របូកច្របល់ស្ទើរតែជិតឆ្កួតម្តងៗហើយ ហេតុអ្វីក៏ពិបាកខ្លាំងម៉្លេះពេលនឹកដល់នាង។
ស្លៀកពាក់រួចរាល់ក៏ចុះពីខាងលើទៅផ្ទះបាយ គេក៏ស្រមៃឃើញរូបភាពរបស់នាង កំពុងតែឈរធ្វើម្ហូបទៀតហើយ។
"ចៅហ្វាយ" សុងហូចូលមកផ្តាច់ចង្វាក់ការគិតរបស់គេមួយរំពេច ទើបបែរមុខទៅសម្លឹងគេវិញ ដោយលើកចិញ្ចើមងឿងឆ្ងល់ចំពោះទឹកមុខរបស់គេ។
"មានរឿងអី?"
"ចៅហ្វាយចេញទៅមុខផ្ទះបន្តិចទៅនឹងដឹងហើយ" ថេយ៉ុង ប្រញាប់ចេញទៅមើលយ៉ាងលឿន តើកើតអ្វីឡើង ទើបមនុស្សរបស់គេធ្វើឫកពាដូច្នេះ។
មនុស្សប្រុសស្លៀកឈុតខ្មៅឈរផ្តុំគ្នាដូចជាស្រមោចនៅក្នុងបរិវេណផ្ទះរបស់គេ។ ដូចជាលើកទ័ពមកធ្វើ
សង្រ្គាមទៅហើយនៅក្នុងពេលនេះ។
"លោកបង" បុរសឈុតខ្មៅទាំងអស់នោះស្រាប់តែហៅគេថាលោកបងស្រុះសំឡេងគ្នាតែម្តង ប៉ុន្តែគេបែរជាមានអារម្មណ៍ថាទើសទាល់ទៅវិញ មករកគេធ្វើអ្វី គេមិនចង់ចូលប្រឡូកក្នុងវិស័យនោះវិញទេ នៅថ្ងៃមុនដែលគេលើកមនុស្សទៅរកស៊ូវ៉ុកដល់ផ្ទះក៏ព្រោះតែចិត្តខឹងក្តៅក្រហាយដែលគេធ្វើឲ្យប្រពន្ធនឹងកូនរបស់ខ្លួនត្រូវព្រាត់ប្រាស់ពីគ្នា។
"ពួកឯងមកទីនេះដើម្បីអី?"
"ពួកខ្ញុំមករកលោកបង ចង់ឲ្យលោកបងមកគ្រប់គ្រងពួកខ្ញុំវិញ លោកបងទទួលពួកខ្ញុំផង"
"លោកបង ទទួលពួកខ្ញុំផង" បុរសឈុតខ្មៅទាំងប្រមាណនោះស្រែកឡើងស្រុះសំឡេងគ្នា សុំអង្វរឲ្យគេទទួលយកពួកខ្លួនវិញ បានដំណឹងខ្លះៗថាគេដូចជាប្រឡូកក្នុងវិស័យបងតូចបងធំវិញហើយ ចំណែកពួកគេគឺសុទ្ធសឹងតែជាអ្នកដែលនៅក្រោមបង្គាប់របស់គេ ដោយអ្នកខ្លះក៏ត្រូវគេជួយឲ្យបានរស់រានឡើងវិញទើបស្ម័គ្រចិត្តស្ម័គ្រកាយសុំធ្វើជាកូនចៅរបស់គេ។
"ពួកឯងឆ្កួតហើយ ឆាប់នាំគ្នាត្រលប់ទៅវិញឲ្យអស់ទៅ យើងមិនទទួលអ្នកណាទាំងអស់" គេស្រែកដេញឲ្យគ្រប់គ្នាត្រលប់ទៅវិញ ប៉ុន្តែអ្នកដែលមកនោះក៏ចាប់ផ្តើមនាំគ្នាលុតជង្គង់ចុះតែម្តង ថេយ៉ុងមើលហើយក៏ខាំមាត់មួម៉ៅចំពោះពួកគេជាខ្លាំង។
"លោកបងទទួលយកពួកខ្ញុំផង" សំឡេងពួកគេស្រែកឡើងមកបន្ទរគ្នា លាន់ឮពេញផ្ទះ គេលាងដៃហើយមិនចង់ត្រលប់វិញនោះទេ គេនៅក្នុងពេលនេះក៏មានមនុស្សដែលស្រឡាញ់ ខ្លាចពេលត្រលប់ទៅសង្គមនោះវិញនឹងអាចធ្វើឲ្យគ្រប់គ្នាមានគ្រោះថ្នាក់។
"លោកបងទទួលយកពួកខ្ញុំផង" គេដើរចេញមិនអើពើនឹងអ្នកទាំងអស់នោះឡើយ ដោយចូលឡានបើកចេញពីផ្ទះ ពេលចេញផុតពីក្នុងផ្ទះហើយ គេក៏មើលតាមកញ្ចក់ឡាន ក៏ស្រាប់តែឃើញឡានជាច្រើនបើកតាមពីក្រោយគេ ប្រៀបបីដូចជាកំពុងតែហែរអ្នកធំមកពីណាអ៊ីចឹង គេលើកដៃមកឈ្លីចិញ្ចើមទាំងមួម៉ៅទៀតហើយ។
•••
ថេយ៉ុងមកដល់មន្ទីរពេទ្យវិញ ដោយគេក៏លែងឃើញឡានឯណាបើកមកតាមទៀតហើយ ដោយប្រញាប់ចូលទៅខាងក្នុងយ៉ាងលឿនទាន់ហន់ ព្រោះតែនឹកប្រពន្ធពេក។
"ក្រាក!!!"
"អូហ៍!បងមកវិញហើយ"ជុងហ្គុក ដែលអង្គុយនៅលើសាឡុងចុចទូរស័ព្ទក៏ញញឹមសប្បាយអរព្រោះគេនឹងបានចេញពីក្នុងបន្ទប់ហើយ បន្ទាប់ពីបងប្រុសត្រលប់មកវិញដូច្នេះ។
"គ្រូពេទ្យមកពិនិត្យហើយឬនៅ?"
"ពិនិត្យរួចហើយ គេប្រាប់ថានាងកំពុងស្ថិតក្នុងការតាមដាន ស្ថានភាពរបស់នាងភាគរយដឹងខ្លួនវិញគឺតិចតួចណាស់" ថេយ៉ុងបានត្រឹមតែស្តាប់ ក្នុងចិត្តក៏គ្រាន់តែគិត ក៏សោកសៅមកទៀតហើយ គេឱនមុខមករកនាង ដោយថើបបបូរមាត់នាងថ្នមៗ គេមិនអាចធ្វើអ្វីបានក្រៅពីរង់ចាំដំណឹងតែប៉ុណ្ណោះ មិនអាចដកព្រលឹងខ្លួនឯងទៅតាមស្វែងរកព្រលឹងរបស់នាង ឲ្យចូលមកក្នុងខ្លួននាងវិញឡើយ ប៉ុន្តែប្រសិនបើអាចធ្វើបានគេនឹងធ្វើជាក់ជាមិនខានទេ។
"ឯងចង់ទៅណាក៏ទៅចុះ យើងមកមើលនាងវិញហើយ"
"ឆើស" ជុងហ្គុក ក្រោកពីលើសាឡុង ដោយធ្វើមុខជ្រេញដាក់គេ មកដល់ភ្លាមក៏ដេញតែម្តង មិនអរគុណអីបន្តិចសោះ។
នាពេលយប់ឡើង គេដេកអានសៀវភៅឲ្យនាងស្តាប់ទៀតហើយ ដោយសារនេះគឺរឿងស្នេហាបែប happy happy មិនសេដគ្រាំគ្រាដួងចិត្តទៀតនោះទេ គេអានផង ញញឹមផងបែរសម្លឹងមកមើលនាងដែលកើយលើដើមទ្រូងគេ។
"ចប់! ស្នេហាពួកគេគឺHappy Ending ណាស់ ប្រពន្ធសម្លាញ់" និយាយរួចគេក៏ឱនមកថើបមាត់នាងទៀតហើយ ប៉ុន្តែលើកនេះគេថើបយូរជាងមុនៗ ហើយសំឡេងប្លែកៗក៏ចាប់ផ្តើមលោតលាន់ពេញក្នុងបន្ទប់ ទើបគេប្រញាប់ដកមាត់ចេញបែរទៅមើលឧបករណ៍ចង្វាក់បេះដូង វាលោតរញ៉េរញ៉ៃខ្លាំងណាស់។
"អ្ហឺ!" ថេយ៉ុង ស្រាប់តែភាំងជាមួយនឹងមនុស្សស្រីដែលនៅក្នុងរង្វង់ដៃ នាងបើកភ្នែកសម្លឹងគេ ព្រមទាំងហូរទឹកភ្នែកតក់ៗ ក្នុងខ្លួនរបស់នាងស្ពឹកអស់ហើយនៅក្នុងពេលនេះ។
"រ៉ូឃី!"
"លោកគ្រូពេទ្យ" គេចុចឧបករណ៍ស្រែកហៅពេទ្យភ្លាមៗ ដោយចាប់ផ្តើមត្រេកអរនឹងរឿងដែលបានកើតឡើង។
•••
នាពេលព្រឹកព្រលឹម...
ថេយ៉ុង ដេកឱបនាងយ៉ាងណែនបន្ទាប់ពីនាងដឹងខ្លួនមកវិញ គេបើកភ្នែកមកក៏ញញឹមសម្លឹងមុខនាងដែលកំពុងតែដេកលង់លក់មិនទាន់ភ្ញាក់នៅឡើយ ដោយគេក៏ឱនទៅថើបបបូរមាត់នាងថ្នមៗ រួចក៏បង្អូសបបូរមាត់មកថើបថ្ងាស ដូចដាស់ឲ្យនាងភ្ញាក់អ៊ីចឹង។ រ៉ូឃី បើកភ្នែកសម្លឹងគេដោយតំណក់ទឹកភ្នែក នាងញញ័របបូរមាត់ខណៈដែរសម្លឹងគេហើយ ក៏ទទួលបានការឱបថើបយ៉ាងផ្អែមល្ហែមបែបនេះ។
"រំអួយ! គួរឲ្យស្អប់ណាស់" ដឹងខ្លួនមកក៏យំ លុះដល់ព្រឹកឡើងក៏យំទៀត បើមិនថារំអួយដូចជាមិនកើតសោះ ដៃបុរសសង្ហា ក្រសោបកញ្ចឹងកនាង រួចក៏បម្រុងឱនថើបបបូរមាត់ ប៉ុន្តែនាងក៏លើកដៃមកខ្ទប់មាត់គេភ្លាមៗ។
"ឈឺនោម! នាំទៅនោមសិនបានទេ ចាំមកថើបវិញ" គេជ្រួញចិញ្ចើម សម្លឹងមុខនាង ដោយទាញដៃនាងចេញពីមាត់របស់គេ ចង់ថើបនាងសិនចាំជូនទៅនោម បើមិនបានថើបមិនអស់ចិត្តទេ។
"ថាសុំនោមសិនបានទេ? ប្រយ័ត្នក្រោកនោមដាក់ភ្នែកឥឡូវហើយ លោកប្រុសផ្តាច់ការ"
Advertisement
- In Serial81 Chapters
Selena's Reign: The Golden Gryphon
AUC1049. The Emperor of Orbe is dead, and of the empire he founded within his lifetime, not a trace remains. Now his son, Zephyrin Aléri, is the political prisoner of his enemies. Will ‘The Golden Gryphon’ live to assume his rightful throne, carrying on his father’s glorious legacy, or is his name fated to vanish forever from history? A historically inspired reincarnation story with fantasy elements. Updates weekly on Saturdays. Please note that this is a first draft and chapters are posted as I write them. Schedule update: I was unable to write this week and so today's chapter will be delayed; expect one or two releases next week to compensate for this omission. Cover credit: courtesy Birmingham Museum of Art, 1919P134. (Samuel Prout, Interior Of A Cathedral)
8 167 - In Serial9 Chapters
The War Of The Three Regions
In the year 2025 a rift tore between earth and the Nandoria society they invaded with advanced technology and our Heroes have to survive in their world to gain their freedom.
8 96 - In Serial11 Chapters
The Adventurer's Guild(master)
In a world of adventure, magic, and kingdoms, only one man can keep it all from falling apart. As much as he wished that wasn't the case. This is the story of the man who became the guild master of the most prestigious adventurer's guild in the kingdom, and then came to completely regret that decision, as he is forced to keep the peace, file paperwork, and babysit adventurers. The life of a guild master is not as great as it once seemed. Note: The prologue is an extended -probably should have not took it that far- joke and is completely skippable from the rest of the series. This is my first work on this website, or on any website to be honest, so criticism is more than welcome. Feel free to leave comments on any chapter, not just the latest one.
8 134 - In Serial14 Chapters
Walks in the Dark
John is an alcoholic, misanthropic, down-on-his-luck private detective. Join him on his struggles to solve a newly accepted case all while struggling with himself in this noir-inspired crime/comedy.
8 85 - In Serial8 Chapters
Welcome to the jungle [Male Buck Reader x Crossover]
The Jungle is A very Dangerous place For People to be there but there is on One person Who name is Danger and that person Name is Y/N And It's time to get wild Join him for the most dangerous mission and place to Find Other from different Multiverses to Get home.Cover Made By me
8 141 - In Serial74 Chapters
Magic
Little short stories, full of emotions, and the things that are still not solved today. Every chapter is a new story. There might be a story of a mouse and a horse. An article about freedom. A love story in between. Read to find out, what stories come out.________________Cover made by me_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ I reserve the right to these small short stories, their plots, their inspiration, the words and the characters, any form of copying is illegal.
8 423

