《រឿង: ព្រោះនាង》ភាគ១៤ អ្នកណាធ្វើ គេនឹងទទួលផលតបស្នងមិនខាន!
Advertisement
ភាគ១៤ អ្នកណាធ្វើ គេនឹងទទួលផលតបស្នងមិនខាន!
ប៉ក់ៗ...
សំឡេងទឹកសេរ៉ូមស្រក់ប៉ក់ៗ កំដរឲ្យភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់មួយនេះ មនុស្សស្រីវ័យ20ឆ្នាំដេកសន្លប់ស្តូកស្តឹងនៅលើគ្រែ សភាពរបស់នាងនៅក្នុងពេលនេះប្រៀបបីដូចទៅនឹងមនុស្សស្លាប់ដែលវិញ្ញាណហោះហើរចេញពីខ្លួនទៅហើយ ជួយសង្រ្គោះនាងបានហើយ ប៉ុន្តែមិនអាចដឹងថានាងអាចដឹងនឹងខ្លួននៅក្នុងថ្ងៃណាមួយឡើយ។ ថេយ៉ុង កាន់កន្សែងជ្រលក់ទឹកក្តៅឧណ្ហៗពូតជូតខ្លួនឲ្យនាង គេរក្សាទឹកមុខស្មើបានល្អណាស់ ប៉ុន្តែនៅក្នុងចិត្តរបស់គេគឺពោរពេញទៅដោយការឈឺចាប់ ក្នុងពេលតែមួយគេក៏ត្រូវបាត់បង់កូនរួមនឹងនាងដែលសឹងតែផុតដង្ហើមម្តងៗ ទោះមិនបញ្ចេញមកខាងក្រៅក៏មនុស្សជុំវិញខ្លួនបានដឹងដែរថាគេឈឺចាប់កម្រិតណានៅក្នុងពេលវេលានេះ។
"ចៅហ្វាយ!" សុងហូ បើកទ្វារដើរចូលមកក្បែរចៅហ្វាយរបស់ខ្លួន ដោយគេក៏លួចសម្លឹងអ្នកដែលដេកនៅលើគ្រែមានតែកាយប៉ុន្តែគ្មានវិញ្ញាណនោះដែរ នាងមិនទាន់ស្លាប់ប៉ុន្តែក៏ក្បែរស្លាប់ទៅហើយ។
"និយាយមក" គេតបទាំងមិនបែរមកមើលមុខមនុស្សជំនិតដែលខ្លួនទុកចិត្តបំផុតនោះឡើយ នៅតែបន្តជូតដៃឲ្យមនុស្សស្រីកំណាន់ចិត្តជាដដែលៗទៅវិញទៅមក ទាំងទឹកមុខក្រៀមក្រំ។
"ខ្ញុំបានដឹងពីមនុស្សដែលនៅពីក្រោយរឿងនេះហើយ គឺ ចាង ស៊ូវ៉ុក ជាអ្នកបញ្ជាឲ្យធ្វើរឿងនេះ គេចង់បានរ៉ូឃី មិនមែនខ្សែកពេជ្រនោះទេ" អ្នកដែលសុងហូនិយាយដល់គឺបុរសម្នាក់ដែលមកសួរនាំបែបចង់បានរ៉ូឃីកាលនៅការដេញថ្លៃនោះ ឮហើយក៏ធ្វើឲ្យគេក្តៅខួរខ្លាំងណាស់ រឿងនេះបើមិនឈាមសងដោយឈាមទេ កុំមកហៅគេថាជា គីម ថេយ៉ុង ទៀត។ អ្នកណាធ្វើអ្នកនោះនឹងត្រូវទទួលការតបស្នងវិញ ដោយសងមិនឲ្យខ្វះឡើយ គឺមានតែលើស។
"វានៅឯណា?"
"ពេលនេះមនុស្សរបស់យើងប្រាប់មកថា គេនៅក្នុងផ្ទះ" ថេយ៉ុង ទុកកន្សែងទៅលើតុ ដោយឱនទៅថើបថ្ងាស រ៉ូឃី មួយខ្សឺត គេអង្អែលថ្ពាល់នាងថ្នមៗ ព្រមទាំងញញឹមទាំងឈឺបេះដូងខ្ទោកៗហៅសឹងតែលែងឮ។
"នាំកូនចៅវាទាំងបីនោះទៅជាមួយ ហើយចាត់មនុស្សឲ្យនៅយាមរ៉ូឃីពីរនាក់"
"បាទ៎" គេទាញអាវក្រៅមកពាក់ ដើរសំដៅមាត់ទ្វារ ចៃដន្យអី ជុងហ្គុកក៏មកចំពេលដូចគ្នា គេសម្លឹងបងប្រុសដែលកំពុងតែចង់ដើរចេញពីក្នុងបន្ទប់ទាំងឫកពាមិនធម្មតា។
"បងទៅណា?"
"នៅមើលប្រពន្ធយើងឲ្យបានល្អ ហើយកុំតាមយើងទៅឲ្យសោះ" គេផ្តែផាំទាំងមិនងាកមើលមុខប្អូន មុខមាំ ដំណើរអង់អាច ឆ្ពោះចេញពីក្នុងបន្ទប់ទៅជាមួយនឹងមនុស្សក្រោមបង្គាប់ ដោយប្អូនប្រុសក៏ទើបតែគិតយល់ថាគេដោះដៃ ផ្តាំផ្ញើឲ្យនៅមើល រ៉ូឃី ជំនួសក៏ព្រោះតែទៅចាត់ការអ្នកដែលបង្កហេតុមែនទេ?
•••
ផាំង!!!
"អ្ហាយ៎!!!" ថេយ៉ុង បាញ់ទម្លុះទ្វារចូលដល់ក្នុងបន្ទប់របស់គេ ដោយបោះកូនចៅបីនាក់នោះចូលមកក្នុងបន្ទប់នោះដូចគ្នា ហើយក៏គាប់ជួនគេក៏កំពុងតែនាំស្រីមកដេកដូចគ្នា ដោះសម្លៀកបំពាក់ជិតអស់ហើយ នៅតែខោក្នុង តែក៏ត្រូវថេយ៉ុងមកបង្អាក់សកម្មភាពភ្លាមៗ។
"គីម ថេយ៉ុង ឯងចង់ធ្វើស្អី?"
"ផាំងៗ! ផាំងៗ!ផាំងៗ"
"អ្ហាយ៎" គេបាញ់រះផ្ទួនៗទៅលើកូនចៅរបស់ ស៊ូវ៉ុក ដោយមិនដកដៃ ស្រីរបស់ស៊ូវ៉ុក ក៏ស្រែកដោយការភ័យរន្ធត់ព្រោះតែឃើញរូបភាពស្តែងៗពេកដែលនៅចំពោះមុខនាង។
"ឯង!!!!" ស៊ូវ៉ុកចង់ក្រោកមកតតាំង តែក៏ត្រូវ សុងហូភ្ជង់កាំភ្លើងចំក្បាលទៅហើយ ទើបត្រូវអង្គុយចុះវិញ ដោយខាំមាត់ថាំក្នុងចិត្តនៅក្នុងពេលនេះ។
"មិនចេញទេ?ឬចង់ងាប់ម្នាក់ទៀតមែនទេ?" គេនិយាយទៅកាន់មនុស្សស្រីរបស់ ស៊ូវ៉ុក ដែលខ្លាចដល់ថ្នាក់ញ័រខ្លួនដូចកូនសត្វធ្លាក់ក្នុងទឹក។
"តែឈប់សិន!"
"កុំសម្លាប់ខ្ញុំអី" ពេលនាងបម្រុងរត់ចេញ គេក៏ហារមាត់ហាម ព្រមទាំងដើរចូលទៅក្បែរនាង នឹងយកកាំភ្លើងចង្អុលមុខនាងទៅមក។
"មាត់របស់នាងទុកនៅឲ្យស្ងៀម តែបើនាងហ៊ានតែក្អកផ្តេសផ្តាស លទ្ធផលរបស់នាងនឹងដូចបីនាក់នេះអ៊ីចឹង" ស្រីរបស់ ស៊ូវ៉ុកងក់ក្បាលញាប់ស្អេក ហើយក៏ប្រញាប់រត់ចេញពីក្នុងបន្ទប់ ប៉ុន្តែគេក៏មិនបានទុកចិត្តទាំងស្រុងឡើយ ទើបស៊ីញ៉ូភ្នែកឲ្យសុងហូចេញទៅតាមតែម្តង។
"ឯងចង់ធ្វើអីយើង?" ស៊ូវ៉ុក សួរទាំងក្តៅដូចភ្លើងដែលសុខៗគេក៏សម្រុកចូលមកដល់ក្នុងផ្ទះរបស់ខ្លួន ហើយក៏សម្លាប់មនុស្សរបស់គេទៀត។
"ឯងភ្លើឬធ្វើភ្លើ?មិនចាំរឿងកាលពីម្សិលមិញទេ? អាបីនាក់នេះហើយដែលឯងប្រើឲ្យទៅចាប់ស្រីរបស់យើង! អូហ៍!គឺប្រពន្ធយើង មិនមែនជាស្រីកំណាន់យើងទេ ឯងធ្វើឲ្យកូនយើងត្រូវស្លាប់ ឯងមានដឹងខ្លួនដែរទេ?" ថេយ៉ុង ស្រែកគំហក ខ្លាំងៗឲ្យអ្នកដែលមានបំណងអាក្រក់ ចិត្តបាបនោះដឹងខ្លួន គេឈឺចាប់គ្មានថ្ងៃបំភ្លេចបានដែលកើតរឿងដូច្នេះ។ ស៊ូវ៉ុកក៏ភ្ញាក់ផ្អើលពេលឮដូច្នេះ។
"យើងមិនដឹងរឿង! យើងមិនដឹងថាវាកើតរឿងដូច្នេះទេ...ផាំង!"
"អូយ៎!" ថេយ៉ុង បាញ់មួយគ្រាប់ចំជើងខាងឆ្វេងរបស់គេ ហើយក៏យកកាំភ្លើងនោះគ្រវីហួច ដើរជុំវិញគ្រែដេកហើយកាំភ្លើងនោះក៏ត្រូវគេយកមកភ្ជង់ក្បាលរបស់ ស៊ូវ៉ុកវិញ ញញឹមបែបបិសាចឈាមត្រជាក់មកកាន់ ស៊ូវ៉ុក។
"ផាំង!!!" មួយគ្រាប់ទៀតចំជើងខាងស្តាំ ទើបគេបន្ទន់ជង្គង់មកក្បែរ ព្រមទាំងយកកាំភ្លើងមកភ្ជង់លើថ្ងាសគេវិញ។
"ឯង! ឯង! បើឯងហ៊ានតែធ្វើផ្តេសផ្តាសទៀតយើងនឹងមិនលើកលែងឲ្យឯងទេ"
"ផាំង!!!"
"លាហើយ" មួយគ្រាប់ទៀត គេបាញ់ចូលក្នុងមាត់របស់ស៊ូវ៉ុកតែម្តង ធ្លាយដល់ខួរខ្ទាតចេញមកខាងក្រៅស្តែងៗ ឲ្យគេបានឃើញ។ គេធ្មេចភ្នែកទាំងសងខាង ប្រមូលផ្តុំអារម្មណ៍ត្រលប់មកវិញ ខណៈពេលនោះផងដែរ ជុងហ្គុក បែរជារត់ចូលមកខាងក្នុងសឹងតែបាក់ក ប៉ុន្តែវាហួសពេលបាត់ទៅហើយ បងប្រុសរបស់គេបានបាញ់សម្លាប់ ស៊ូវ៉ុក ទៅហើយ។
"បងសម្លាប់គេឬ?" ថេយ៉ុង បែរមកមើលមុខប្អូន ទាំងទឹកមុខចងកំហឹង គេអាចអាក្រក់ ប៉ុន្តែទង្វើរអាក្រក់របស់គេ គឺធ្វើដើម្បីសងសឹកជំនួសកូនរបស់គេប៉ុណ្ណោះ។
"សុងហូ រៀបចំកម្ទេចចោលឲ្យអស់សូម្បីតែឆ្អឹងរបស់វាក៏មិនឲ្យសល់ដែរ ដុតផ្ទះនេះចោលផង" សុងហូ ងក់ក្បាលយល់ ដោយគេក៏ទើបតែមកពីចាត់ការជាមួយស្រីរបស់ ស៊ូវ៉ុកដូចគ្នា កាំភ្លើងដែលគេបានបាញ់រួច ក៏ហុចទៅឲ្យ សុងហូជាអ្នកចាត់ការគ្រប់យ៉ាង។
ចំណែកគេក៏ដើរចេញដោយមិនខ្វល់ពីប្អូនប្រុសដែលបានសួរអ្វីបន្តិចឡើយ។
•••
១៥នាទីក្រោយមក ...
"5,4,3,2,1"
"ផាំង!" គេអង្គុយក្នុងឡាន រាប់ថយក្រោយរង់ចាំមើលផ្ទះរបស់ ស៊ូវ៉ុកដែលកំពុងតែឆាបឆេះដោយដាក់បំផ្ទុះគ្រាប់បែក ព្រមទាំងបើកហ្គាសទាំងអស់ដែលនៅក្នុងផ្ទះ ហើយក៏អង្គុយចាំមើលយ៉ាងសប្បាយភ្នែក ដោយគេក៏លើកវែនតាមកពាក់ ឱបដៃ ញញឹមយ៉ាងពិសពុល ជុងហ្គុក អង្គុយក្បែរ បងប្រុសទាំងមានអារម្មណ៍មិនល្អដែលបងរបស់គេធ្វើដូច្នេះ។
"ក្រែងបងលាងដៃចេញពីសង្គមនេះហើយមែនទេ?ចុះហេតុអ្វីក៏ត្រូវមកធ្វើរឿងព្រៃផ្សៃបែបនេះទៀត?" កាលពីមុនបងប្រុសរបស់គេជាបងធំសង្គមងងឹត ជាម៉ាហ្វៀសម្លាប់មនុស្សមិនញញើតដៃ ប៉ុន្តែគេក៏ត្រូវលាងដៃចេញពីសង្គមនេះអស់រយះពេល3ឆ្នាំហើយ ព្រោះតែមីងដែលបានមើលថែទាំគេសុំឲ្យគេឈប់ធ្វើវា គេនឹងជុងហ្គុកជាបងប្អូនជីដូនមួយ ដោយម៉ាក់របស់ថេយ៉ុងជាបងស្រីបង្កើត របស់ម៉ាក់ជុងហ្គុក ប៉ុន្តែពួកគាត់ក៏ត្រូវលាចាកចោលពួកគេអស់រយះពេល10ឆ្នាំហើយ ព្រោះតែមានការបំផ្ទុះគ្រាប់បែកនៅក្នុងក្រុមហ៊ុនផ្ទាល់តែម្តង។
"បិទមាត់របស់ឯងទៅ មិនថាអ្នកណាមកបំពានយើង មនុស្សក្នុងផ្ទះយើង មនុស្សដែលយើងស្រឡាញ់ អ្នកនោះនឹងត្រូវទទួលការតបស្នងទៅវិញដូច្នេះ ពិសេសចំពោះមនុស្សស្រីដែលយើងស្រឡាញ់ហើយក៏ឯង យើងមិនលើកលែងឲ្យវារួចខ្លួនឡើយ" ជុងហ្គុក លែងមានអ្វីតបត គេនិយាយច្រើនដងហើយ បងប្រុសក៏ថាមិនធ្វើរឿងបែបបាញ់សម្លាប់អ្នកណាទៀតនោះទេ ប៉ុន្តែបងប្រុសនិយាយបានតែមាត់ ទង្វើរគឺសេរ៉ូ។
"ចេញឡាន"
"បាទ៎"
Advertisement
- In Serial1363 Chapters
VRMMO: The Unrivaled
Lu Chen used to be a ranker of the most popular VRMMO game, Spirit of Grief. After a car accident turned his dreams into dust, his disability left him incapable of escaping the pit of mediocrity he was thrown into. Helpless and defeated, his story ended.Two years later, the Eternal Moon Corporation launched a new VRMMO called "Heavenblessed", and Lu Chen stumbled into another terrible accident that left him in a complicated situation far beyond his ability to handle. That won't stop him from rising to the top, however. Not again.Come witness the rise of the sword-wielding zombie and the relationships he makes during his journey to the apex! For riches and bi- ahem, for career and love!He wields a demonic sword from Hell, he dons armor shining with Heaven's light. His boots stride across the sky as his helmet devours the souls of his enemies. On his left side sits the Goddess of Death. On the other, the Angel of Beauty.From the land of ice and death, a generation of Asura Kings rises, their roars reverberating throughout the world.Tremble in fear, noobs!
8 8158 - In Serial1353 Chapters
Refining the Mountains and Rivers
A young man's life changes when he stumbles upon a mysterious item. Qin Yu had never been a lucky person. Weak of body, bullied by his peers, and with only his friend as his family, he struggles day-by-day to live. But everything changes when he stumbles upon a little blue lamp. An immortal and demonic cultivating adventure.
8 3346 - In Serial2455 Chapters
Mortal Cultivation Biography
A poor and ordinary boy from a village joins a minor sect in Jiang Hu and becomes an Unofficial Disciple by chance. How will Han Li, a commoner by birth, establish a foothold for himself in in his sect? With his mediocre aptitude, he must successfully traverse the treacherous path of cultivation and avoid the notice of those who may do him harm. This is a story of an ordinary mortal who, against all odds, clashes with devilish demons and ancient celestials in order to find his own path towards immortality.
8 1057 - In Serial1503 Chapters
Dragon Prince Yuan
Destiny stolen at birth, the prince of the once mighty Great Zhou Empire, Zhou Yuan, has been plagued all his life by a fatal poison, forced to suffer powerlessly until one day when fate draws him into a mysterious domain where he meets a beautiful girl in green, a bizarre dog-like creature and an unfathomable old man in black.Join Zhou Yuan as he is thrust into the whirlpool of destiny while he seeks the pinnacle of cultivation.
8 1060 - In Serial677 Chapters
Ranker's Return
In the early days of the virtual reality game, Arena, meleegod was the strongest ranked player! He deleted his character and suddenly left. In order to restore his bankrupt family, he returned to Arena!"Do you want to create a character?"
8 1719 - In Serial1525 Chapters
Monarch of Evernight
Qianye rose from hardship but was felled by betrayal. From then, one man, one gun; he tread the path between Evernight and Daybreak and became a legend. Even if Evernight was destined to be his fate, he still intends to become the ruler who dictates.
8 22867

