《រឿង: ព្រោះនាង》ភាគ១០: បងប្អូនគេនិស្ស័យដូចគ្នា
Advertisement
ភាគ១០: បងប្អូនគេនិស្ស័យដូចគ្នា
ថេយ៉ុងយកដៃប៉ះពីលើទ្រូងនាងថ្នមៗ ដោយឃើញទ្រូងរបស់នាងក្រហមដូច្នេះ គេក៏បារម្ភដែរ ប៉ុន្តែបារម្ភក្នុងន័យអ្វីក៏មិនដឹងដូចគ្នា បារម្ភនាងឈឺឬក៏បារម្ភខ្លាចមិនបានធ្វើអ្វីផ្សេង។ ក្រសែភ្នែកឱនសម្លឹងមុខនាង ដឹងថានាងអៀនគេហើយក្នុងពេលនេះ។
"ចាំយើងយកថ្នាំមកលាបឲ្យនាង" គេក្រោកទៅទាញថតតុរកមើលថ្នាំក្រែងលោអាចលាបបំបាត់ការឈឺចាប់ឲ្យនាងបាន ឃើញនាងដូច្នេះ រឿងការងារក៏គេលែងទៅធ្វើទៀតហើយ ទុកចោលនាងក៏មិនកើត។
បន្ទាប់ពីរកថ្នាំឃើញហើយ គេក៏យកមកលាបឲ្យនាង ដោយឈ្លីត្រង់កជើងពេលលាបថ្នាំរួច គេទាញនាងឲ្យបែរខ្នងដាក់គេ រួចក៏លាបត្រង់ចង្កេះសងខាង ឈ្លីច្របាច់ថ្នមៗ ទម្រាំតែរួចដូចក្តៅមុខភាយៗចំហាយក្តៅមកពីណាក៏មិនដឹងដែរ។
"អរគុណ" នាងពោលពាក្យ អរគុណគេស្រាលៗ បបូរមាត់ញញឹមសម្លឹងមកកាន់គេតាមក្នុងកញ្ចក់ ប្រសិនបើគេបែបនេះរាល់ថ្ងៃ នាងប្រហែលជាស្រឡាញ់ងប់ងុល ដកក្បាលមិនរួចនោះទេ ទម្រាំតែនៅអាក្រក់បែបនេះ សម្តីខ្លាំងដាក់នាង ដៀលជេរប៉ុណ្ណឹងហើយ នាងនៅតែលង់ស្រឡាញ់ ចុះបើល្អអ៊ីចឹងរាល់ថ្ងៃទៀត ដឹងតែនាងផ្គាប់មិនឲ្យខុសចិត្តនោះទេ។
"អ្ហឹម" គេគ្រហឹមងក់ក្បាល ឆ្លើយតបជាមួយនឹងនាងវិញ ដោយក្រោកទៅយករ៉ូបមកស្លៀកឲ្យនាង ដាក់នាងឲ្យដេកដោយមានរបៀប ឈឺអ៊ីចឹងចង់ប្រើស្អីក៏មិនកើតដែរ មានតែទុកឲ្យដេកចឹងហើយ។
"លោកចង់ទៅណា?" ឃើញេគេដើរតម្រង់មាត់ទ្វារបន្ទប់ នាងក៏អើតក្បាលសួរយ៉ាងលឿន ខ្លាចគេទុកចោលឲ្យនៅតែក្នុងបន្ទប់តែម្នាក់ឯង ខ្លាចគេនឹងទៅរកស្រីខាងក្រៅ ដែលនាងឈឺធ្វើស្អីមិនកើត។
"នាងចង់ឲ្យយើងនៅទីនេះ?" គេលើកចិញ្ចើមសួរ មិនបានឆ្លើយសំណួរ តែក៏ចូលចិត្តសួរបកមកវិញ គេចង់ដឹងណាស់ តើនាងឃាត់គេឲ្យនៅក្នុងបន្ទប់នេះជាមួយដែរទេ ប្រសិនបើនាងឃាត់ គឺគេនឹងនៅជាមួយនាងភ្លាម តែបើមិនទេគឺទៅបាត់ទល់ល្ងាចឥឡូវហើយ។ រ៉ូឃី ខាំ បបូរមាត់តិច នាងចង់ឲ្យគេដេកឱបនាង ចង់ឲ្យគេថ្នាក់ថ្នម នៅក្បែរ មិនងាយបានគេជាសុភាពបុរសយ៉ាងនេះឡើយ។
"ចាស៎! សុំនៅជាគ្នានឹងខ្ញុំបានឬអត់?" ថេយ៉ុង មិនឆ្លើតបអ្វីនឹងនាងទៀតឡើយ ប៉ុន្តែគេឡើងមកដេកលើគ្រែជាមួយនឹងនាង ដោយដេកទល់ក្បាលគ្នា នាងញញឹមបែបនេះគឺស្រស់ស្អាតខ្លាំងណាស់ គេសម្លឹងស្នាមញញឹមរបស់នាងហើយ ក៏ធ្វើឲ្យបេះដូងលោតញាប់ ស្នាមញញឹមនេះកំពុងតែឆក់យកបេះដូងរបស់គេហើយតើមែនដែរទេ នាងកំពុងតែធ្វើអ្វីចំពោះគេ។
"ដេកទៅ យើងនៅកំដរនាង" ខណៈនោះដែរ គេក៏ប្រែជាត្រលប់ទឹកមុខឲ្យស្មើធេងវិញ ដោយប្រាប់ឲ្យនាងដេក ប៉ុន្តែនាងមិនដេក មិនបិទភ្នែកទាល់តែសោះ គិតតែពីសម្លឹងមុខរបស់គេហើយក៏ញញឹម ដឹងឬអត់ថាមនុស្សប្រុសចាញ់ស្នាមញញឹមរបស់មនុស្សស្រីដែលញញឹមហើយក៏សម្លឹងមើលមកគេបែបនេះខ្លាំងណាស់។ បានគេដេកឲ្យសម្លឹងក៏ចេះតែសម្លឹងទៅ ប៉ុន្តែក្នុងចិត្តនេះវិញអរស្ទើរតែចង់ហោះជ្រែកដំបូលផ្ទះទៅហើយ នាងសម្លឹងមើលមុខដ៏ស្រស់ស្អាត ស្រស់សង្ហាផូរផង់មួយនេះ មិនចេះជិនណាយឡើយ កាន់តែសម្លឹងគឺកាន់តែមានមន្តស្នេហ៍តែម្តង។
"នាងដេកសម្លឹងមុខយើងអស់ចិត្តឬនៅ?គិតថាយើងមិនចេះអៀនខ្លះទេដែលមានមនុស្សស្រីមកដេកសម្លឹងមុខដូច្នេះ?" រ៉ូឃី យកដៃទៅអង្អែលមុខគេថ្នមៗ ដែលប្រាប់ថាអៀននឹងនាងតើជាពាក្យពិតដែរទេ បើរាល់ថ្ងៃដេកស្រាត ដើរស្រាតនៅចំពោះមុខនាងដូចមិនឃើញខ្វល់ឬក៏អៀនផងនោះ។
"លោកចេះអៀនដែរមែនទេ?ចុះការដែលស្រាតដើរកាត់មុខខ្ញុំមិនឃើញលោកមុខក្រហមបែបនេះផង អៀនខុសរបៀបលោកនេះ" គេជ្រួញចិញ្ចើមចងចូលគ្នា មុននេះក៏អៀននឹងនាងពិតមែន មុខរបស់គេប្រែជាក្រហមដោយមិនដឹងខ្លួន ក្តៅភាយៗ ពេលស្តាប់សម្តីនាងហើយ ក៏ធ្វើឲ្យគេលែងចង់បន្តឲ្យនាងបានដេកសម្លឹងទៀតហើយ ទើបចង់ស្ទុះក្រោកចេញពីលើគ្រែ ឲ្យដេកសម្លឹងហើយនៅមកបង្អាប់ ចម្អន់គេទៀត នាងកាន់តែព្រហើនមែនទែនហើយ ក្មេងតូចម្នាក់នេះ។
"យើងមិនចង់ស្តាប់សម្តីនាងនិយាយនោះទេ" រ៉ូឃី ពេលឃើញគេ ក្រោកចេញពីលើគ្រែបែបនេះ ក៏ធ្វើមុខឡេឡឺសម្លឹងគេ និយាយខុសអីបើគេដេកស្រាត ដើរស្រាតពេញក្នុងបន្ទប់ដូចមិនខ្មាសអៀនផង បែរជាមកអៀនព្រោះនាងសម្លឹងមុខបែបនៀក៎សមដែរទេ មិនគួរឲ្យជឿពិតមែន។
"លោកអៀនធ្វើអី ខ្ញុំសម្លឹងព្រោះមុខលោកស្អាតស្រស់សង្ហា ទាក់ទាញមានមន្តស្នេហ៍ ទើបខ្ញុំសម្លឹងបែបនេះកុំអៀនអីណា៎ មកគេងឲ្យខ្ញុំសម្លឹងទៀតមក" នាងធ្វើទឹកមុខកម្សត់គួរឲ្យអាណិតដាក់គេ ដោយទាមទារសុំគេឲ្យចូលក្បែរវិញ គេចូលទៅក្បែរនាងវិញមែន តែមិនមែនត្រឹមតែដេកធម្មតានោះទេ គឺចាប់នាងថើបទៀត កំហុសដែលថាមានមន្តស្នេហ៍ អ៊ីចឹងនឹងដាក់ស្នេហ៍ឲ្យនាងងប់កាន់តែខ្លាំងឡើងៗតែម្តង ចាំមើលតើអាចចេញពីគេរួចដែរទេ។
•••
នាថ្ងៃបន្ទាប់...
រ៉ូឃី ដើរបានដូចធម្មតាវិញហើយ នាងចេញពីបន្ទប់ ក្រោកមករៀបចំអាហារពេលព្រឹកសម្រាប់ចៅហ្វាយបណ្តូលចិត្តរបស់នាង ទាំងស្នាមញញឹមបេះមិនចេញពីលើផែនថ្ពាល់ឡើយ នាងញញឹមម្នាក់ឯងដូចមនុស្សឆ្កួត សម្លឹងទៅក្នុងចានបាយក៏ឃើញថាជាមុខរបស់បុរសម្នាក់នោះដែរ។ ស្របពេលដែលនាង ឈរញញឹមដូចមនុស្សឆ្កួតបែបនេះ ជុងហ្គុក ដើរមកដល់តុអាហារ ក៏ចូលតុអង្គុយព្រមទាំងសម្លឹងមើលនាងទាំងហួសចិត្ត។
"ឆ្កួតមែនទើបឈរញញឹមម្នាក់ឯងបែបនេះ?" រ៉ូឃី ភ្ញាក់ក្រញាង នាងមិនបានដឹងឡើយថាគេមកដល់ទីនេះតាំងតែពីថ្មើរណានោះ នាងសម្លឹងគេ ហើយគេសម្លឹងមកនាងវិញ ព្រមទាំងសម្លក់នាងទៀតផង បងប្អូនគេជាប់ខ្សែលោហិតនឹងអាបធ្មប់មែនទេ ទើបប៉ិនសម្លក់សម្លឹងដូច្នេះ។
"មិនឮខ្ញុំសួរទេឬ?" ឃើញនាងស្ងាត់មិនឆ្លើយនឹងគេ ទើបក្តៅក្នុងខ្លួនឡើងមក ដែលមានមនុស្សស្រីថ្លើមធំដូចជានាងម្នាក់នេះ គេសួរក៏បាត់មាត់ឈឹងថែមទាំងឈប់ញញឹមប្រែទឹកមុខមកជាស្មើដាក់គេវិញទៀត គេមិនដល់ចានលើតុនេះមែនទេ ទើបនាងធ្វើមុខស្មើដាក់ តែបែរជាអាចញញឹមដាក់ចានបាន។
"នាងថ្លង់ឬយ៉ាងម៉េច?សួរមិនឆ្លើយ" រ៉ូឃី លេបទឹកមាត់ ឈរត្រង់ខ្លួនភ្លឹង ពេលគេគំហកសួរដូច្នេះ បងប្អូនគេនេះសុទ្ធតែកាចៗ មុខមាំគួរឲ្យខ្លាចពិតមែន។
"មានស្អីមែនទេទើបគំហកដាក់គ្នាកាត់ព្រឹកដូច្នេះ?" ថេយ៉ុងមកដល់ល្មម គេមកទាន់នឹងសម្តីគំហករបស់ជុងហ្គុក មកកាន់កំណាន់ចិត្តរបស់គេ ឃើញគេមកដល់ដូច្នេះ នាងក៏រត់ទៅឱបដើមដៃគេលាក់មុខពួនក្រោយខ្នងគេតែម្តង ជុងហ្គុកអង្គុយតែហួសចិត្តទេ ពិតជាប៉ិនប្រសព្វមែនស្រីម្នាក់នេះ មើលឫកពារបស់នាងចុះ។
"គឺខ្ញុំនិយាយជាមួយនាង ប៉ុន្តែនាងមិននិយាយរកខ្ញុំវិញ ហើយថែមទាំងញញឹមដាក់ចានតែមិនញញឹមដាក់ខ្ញុំ បងគិតមើលទៅថាខ្ញុំវាអន់ខ្លាំងណាស់មែនទេ?" ថេយ៉ុង ដើរចូលទៅរកកន្លែងអង្គុយ ដោយនាំនាងឲ្យមកអង្គុយក្បែរ ដូចនាំយកមកឲ្យជុងហ្គុក អង្គុយសម្លក់អ៊ីចឹង។
"ប្រហែលចឹងមែនហើយមើលទៅ" ថេយ៉ុងតបវិញបែបហីៗ រឹតតែធ្វើឲ្យជុងហ្គុក ក្តៅគូទទៀតហើយ មិនជួយគេទេ តែបែរជានិយាយបំបាក់មុខថែម បងស្អីអ៊ីចឹងទេលោកអើយ។
"លោក!ខ្ញុំធ្វើស៊ុបប៉ូវសម្រាប់លោកណា៎" រ៉ូឃី ទាញយកចានទឹកស៊ុបដែលបានគ្របទុកកមកផ្គាប់ចិត្តថេយ៉ុង ហើយក៏ដៀងកន្ទុយភ្នែកសម្លក់ជុងហ្គុកវិញដូចគ្នា ជុងហ្គុក លើកដៃមកខ្ទប់មាត់ ដោយភ្ញាក់ផ្អើលចំពោះកំណាន់ចិត្តរបស់បងប្រុស នេះលេងល្បិចដាក់គេទេតើ។
"បងញ៉ាំទៅប្រយ័ត្នហើមសួត មិនដឹងថានាងដាក់ស្អីចូលខ្លះទេ សង្ស័យតែស្តោះទឹកមាត់ដាក់ចូលផងក៏មិនដឹងដែរ ឃើញឱនក្បាលឆ្ងោកចូលឆ្នាំងមួយព្រឹកហើយ ហុតទៅប្រយ័ត្នក្អួតចេញតែឈាមកកខ្មៅ" រ៉ូឃី នឹងថេយ៉ុង បែរមកសម្លឹងមុខគេ នៅសុខៗក៏មកនិយាយដូច្នេះ ទាំងដែលរាប់ខែហើយ ដែលគេញ៉ាំបាយម្ហូបដែលនាងធ្វើមិនដែលឃើញកើតស្អីផង ចុះគេនៀក៎ទើបតែមកនៅសោះ ម្តេចក៏និយាយស្តីដូច្នេះទៅរួច។ នាងក៏ទ្រាំយូរហើយដែរ តាំងតែពីនៅក្នុងបន្ទប់មកម៉្លេះ ដែលបង្អាប់នាង លើកនេះក៏មកបង្អាប់រឿងបាយម្ហូបនាងទៀត។
"បិទមាត់លាមកលោកឯងទៅ ខ្ញុំមិនបំពុលមនុស្សដែលធ្វើឲ្យខ្ញុំថ្ងូរស្រួលសឹងតែរាល់យប់នោះទេ ខ្ញុំធ្វើស៊ុបប៉ូវគាត់ចង់ឲ្យគាត់មានកម្លាំងហើយដាក់បានមួយយប់10ដង លោកយល់ទេ? បើមិនដឹងទេ កុំខំប្រឹងព្រូសពេកវាសាចទឹកមាត់ចូលចានស៊ុប" ថេយ៉ុង លើកដៃមកឈ្លីចិញ្ចើម ស្តាប់សម្តីនាងនិយាយ គេថប់ក្នុងទ្រូងណាស់ ឥឡូវចេះចង់បានមួយយប់10ដងទៀត មិនដែលដឹងសោះថានាងក៏ឆ្នាស់មិនណយដែរ ហ៊ានតមាត់នឹងប្អូនប្រុសគេទៀត។
"ស្រីស្អីល្មោភម៉្លេះ មួយយប់ចង់បាន10ដង ហ៊ឹស!ស្រីញៀនស*ច"
"ហើយយ៉ាងម៉េច?ទើសក្បាលអីដែរ?"
"មិនទើសទេ តែអាណិតបងប្រុសខ្ញុំទៅវិញទេ ដែលមាននាងជាស្រីកំណាន់"
"ម៉េចចុះ?លោកច្រណែន?"
"មិនច្រណែន តែបើខ្ញុំជាបងប្រុសខ្ញុំវិញ ខ្ញុំនឹងមិនបំពេញតណ្ហាឲ្យនាងឡើយ នាងក្មេងបែកសុដន់"
"ជុងហ្គុក" រ៉ូឃី សម្លឹងមុខគេទាំងទឹកភ្នែករលីងរលោង នាងស្ទុះក្រោករត់ចេញពីតុបាយ ទើបថេយ៉ុងក្រោកតាមទាំងសម្លក់ប្អូនប្រុសដែលមាត់ដាច សម្តីអាក្រក់។
Advertisement
- In Serial15 Chapters
Underworld - Level Up or Die!
A thousand year old succubus has grown tired of devouring men. With the help of a lich lord, she invents a new spell that will allow her to grow more powerful in a much less distasteful manner. Elorion is just your average high school student lazing around during summer break and thinking about bacon. After a solid gaming session, he removes his VR headset to find a monster waiting to kidnap him. He wakes to find that he’s not alone. Nineteen other students have also been taken. The last thing he expects happens next. He is given the ability to use magic and level up! There’s a catch. With his dormant talents unlocked he must grow in power to please his new master. To level up he must face the monsters of the Underworld. If he doesn’t fight he will die. But if he does fight, will he survive? Note: This book has been published and only 10% of the first few chapters are here on RoyalRoad.com. facebook.com/official.apollos.thorne apollos-thorne.com
8 187 - In Serial29 Chapters
Planet Plume
Theodore Harp was summoned to Mistelhan, a fantasy world of swords and magic. There, he played out the role of Hero, destined to save the world from the clutches of the terrifying Demon King. He experienced more than two decades worth of blood and battle before he stumbled upon a method to return home. The following chronicles his adventures and misadventures on Plume, a modern-day world teeming with its own set of oddities and adventures.
8 73 - In Serial8 Chapters
Wanderlust
After having been given a prophecy at the Imperial Palace in New Tokyo, Sumire decides she's going to do some soul searching on an adventure to fulfill it. Nobody knows where it'll lead to, least of all the people involved. Wanderlust is a fantasy, action / adventure through California after a nearly apocalyptical event shatters the United States into the Divided Territories of America. The new wild west has started filled with guns, mist, swords, armor, and of course magic spellslingers. It has multiple points of view, mainly following two women in a story of connection, revenge, and focuses heavily on character development. I hope you enjoy. - - - A note on tags: as of writing there is currently no sexual content, but that will change later as the story progresses.
8 92 - In Serial15 Chapters
Rapture: The Bloodstained Chronicles (prototype)
17 year old Cipher Avalon returns from the the dead to avenge his death with the help of a fallen angel. However something else seemed to have came along with him as the world he once knew slowly begins to die. Was it coincidence or a predetermind fate? (F.Y.I. Cover Art does NOT entirely represent the story)
8 82 - In Serial4 Chapters
DAYDREAM BELIEVER | MORPHEUS
"WE ARE NOT THE SAME PEOPLEWE ONCE WERE." over a hundred years have passed since the disappearance of lord morpheus, leaving his wife to rule as queen in his place. but then by some miracle he turns up on their doorstep, recently escaped from his imprisonment and missing his tools, resulting in a reunion between the couple and the start of an adventure to reclaim what's theirs and to restore their broken realm. [MORPHEUS X FEM!OC][THE SANDMAN SEASON ONE][cover made by @-judeduarte]
8 197 - In Serial33 Chapters
No more Illusions | KV ✔
In which Kim Taehyung and Jeon Jungkook are lovers on screen-- and enemies in real life. Too bad that the entire nation thinks of them as the perfect couple and too bad that both of them are great liars, especially involving their hearts.TopKookBottomTaeThe combination of all my works, in one
8 228

