《រឿង: ព្រោះនាង》ភាគ៦:ហារមាត់វាស់ម៉ែត្រ
Advertisement
ភាគ៦:ហារមាត់វាស់ម៉ែត្រ
ថេយ៉ុងដេកផ្កាប់មុខនឹងខ្នើយ គេរសាប់រសល់នៅមិនសុខក្នុងខ្លួនសោះ ដេញឲ្យនាងទៅក៏ព្រោះតែគេឃាត់ចិត្តខ្លួនឯងមិនឈ្នះ មិនមែនមិនបានឃើញដំណើរនឹងកាយវិការរបស់នាងនោះទេ ដឹងថាជ្រុលបន្តិចហើយដែលធ្វើបាបនាងសឹងតែទល់ភ្លឺដូច្នេះ។
"ហ្អើយ៎!!!" គេស្ទុះក្រោកចូលទៅបន្ទប់ទឹក ព្រមទាំងបើកទឹកស្រោចបង្ហូរពីលើក្បាលមក ដៃរបស់គេម្ខាងជ្រត់នឹងផ្ទាំងឥដ្ឋការ៉ូនៃជញ្ជាំង គេធ្មេចភ្នែកឱនមុខចុះ ក្នុងខ្លួននៅមិនស្ងប់ ទោះដេកក៏មិនលក់ដែរ។ លុះដល់ពេលដែរគេងូតទឹករួច ទាញអាវឃ្លុំមកពាក់ សក់របស់គេសើមជោក ក៏មិនបានចាប់អារម្មណ៍យកកន្សែងមកជូតដោយខ្លួនឯងឡើយ ដោយឱនចងខ្សែអាវសុខៗ ក៏នឹកឃើញល្បិចផុសឡើងក្នុងខួរក្បាលរបស់គេទៀតហើយ ទើបទាញកូនកន្សែងពណ៌សមកកាន់ក្នុងដៃ។ ដើរសំដៅទៅមាត់ទ្វារ បើកទ្វារចេញ ចុះកាំជណ្តើរ សំដៅបន្ទប់របស់ រ៉ូឃី តែម្តង ក្នុងចិត្តគេនេះមិនគិតឲ្យនាងបានដេកពួនខ្លះទេឬយ៉ាងម៉េច។
"ក្រាក!!!" គេបើកទ្វារចូលទៅក្នុងបន្ទប់នាង រួចក៏ចុចបើកភ្លើងឲ្យភ្លឺដើម្បីឲ្យនាងមិនបានដេកស្កប់ស្កល់នោះទេ។
"លោក" អ្នកដែលទើបតែសម្អាតខ្លួន រួចអម្បាញ់មិញបម្រុងនឹងសំងំដេកទៅហើយ ប៉ុន្តែពេលគេចុចបើកភ្លើងឲ្យភ្លឺច្រាលដូច្នេះ នាងក៏ងើបមកសម្លឹងគេ ព្រមទាំងទាញភួយដណ្តប់ត្រឹមចង្កេះដូចគ្នា។ កុំប្រាប់ឲ្យសោះថាមករកនាងឲ្យធ្វើរឿងនោះទៀតណា៎ លើកនេះនាងតមាត់ប្រកែក សុំមិនធ្វើជាដាច់ខាត នាងហត់ ក៏ចង់ដេកយកកម្លាំងដូចតែគ្នាដែរ។
"ក្រោកមកជូតសក់ឲ្យយើង សក់សើមយើងមិនចង់ដេកទាំងសក់សើមជោកបែបនេះទេ" រ៉ូឃី ដកដង្ហើមគេចមុខចេញ នាងទាញភួយចុះមកត្រឹមចុងជើង ដោយរំកិលគូទទៅចំហៀងគ្រែ ទទួលយកកន្សែងពីគេ ប្រើដូចមិនចេះមើលម៉ោង ថ្មើរនេះម៉ោងជិត3ភ្លឺហើយ ម្តេចក៏គេមិនធ្វើដោយខ្លួនឯងខ្លះទៅ គ្រាន់តែរឿងប៉ុណ្ណឹងសោះ។
ថេយ៉ុង ដាក់គូទអង្គុយលើគ្រែ ដោយឲ្យនាងជូតសក់ឲ្យ នាងលត់ជង្គង់ប្រឹងជូតដក់ឲ្យគេ ទាំងកំពុងងងុយដេក ភ្នែករបស់នាងក៏បិទម្តងៗដែរហើយ គេសម្លឹងនាងតាមក្នុងកញ្ចក់ឃើញនាង ស្ងាបងងុយដេក ធ្មេចភ្នែកម្តងៗក៏លួចអស់សំណើច ម៉ាស៊ីនផ្លុំសក់មានមិនខ្ចីឲ្យនាងយកមកផ្លុំឲ្យឡើយ សុខចិត្តយកកន្សែងឲ្យមកជូត។
"ងងុយហើយមែនទេ?"
"......"គ្មានសំឡេងឆ្លើយតប ស្ងាត់ឈឹង ខ្នងរបស់គេក៏ដូចជារាងធ្ងន់ៗដូចគ្នា ទើបត្រូវងាកក្រោយមើល ក៏ចួបរឿងហួសចិត្តលើនាងទៀតហើយ នាងមិនដឹងជាដេកលក់តាំងតែពីពេលណាឡើយ នៅលើខ្នងរបស់គេ ពេលងាកមកឃើញដូច្នេះ គេក៏រកអ្វីមកនិយាយថាឲ្យមិនចេញតែម្តង គ្រាន់តែចង់ធ្វើបាបមិនឲ្យបានដេកសោះហ្នឹង ប៉ុន្តែឥឡូវនាងដេកលក់ភ្លឹងលែងខ្វល់ថាគេប្រើឲ្យធ្វើស្អីហើយ។
គេលើកដៃទៅក្រសោបទ្រក្បាលរបស់នាង ដោយបែរខ្លួនមក នាងក៏ទ្រោបលើដើមទ្រូងគេតែម្តង ទើបគេក្រសោបបីនាង ដាក់ដេកឲ្យនៅកណ្តាលពូកវិញ ជាសុភាពបុរសណា៎ នៅក្នុងពេលនេះ ដាក់ឲ្យដេកហើយក៏យកភួយមកដណ្តប់ឲ្យទៀត ខ្លាចនាងរងាកកស្លាប់។
"ក្មេងបំណុល" គេយកដៃទៅវែកសក់របស់នាង ប៉ុន្តែក៏ធ្លោយបបូរមាត់ញញឹម ពេលសម្លឹងនាងដេកលក់ដោយមិនដឹងខ្លួនដូច្នេះ គេចូលចិត្តសម្លឹងនាងពេលនាងដេក ប៉ុន្តែពេលនាងភ្ញាក់គេក៏ជេរ ក៏ដៀលប្រមាថសព្វគ្រប់តែម្តង។
•••
រ៉ូឃីភ្ញាក់មកថ្ងៃនេះម៉ោង៧ព្រឹក ព្រោះតែពីយប់មិញនាងអស់កម្លាំងពេកទើបក្រោកថ្មើរនេះ ប៉ុន្តែម្ចាស់ជីវិតរបស់នាង មិនទាន់ភ្ញាក់នោះទេ គេក្រោកមកដល់តុបាយគឺម៉ោងជិត៩ ទើបនាងមិនសូវភ័យរឿងធ្វើអាហារពេលព្រឹកសម្រាប់គេ។
រៀបចំទុកដាក់រួចរាល់ ក្រឡេកមើលម៉ោងគឺម៉ោង១០ទៅហើយ ចម្លែកបែរជាមិនទាន់ឃើញ គេចុះមកទៀត ទើបដាច់ចិត្តឡើងទៅឲ្យដល់បន្ទប់គេតែម្តង។
នាងឈរនៅពីមុខបន្ទប់របស់គេ ដោយខ្លាចមិនហ៊ានលើកដៃគោះទ្វារឡើយ ទើបចង់បែរខ្នងចុះទៅខាងក្រោមវិញ។
"ក្រាក" ពេលនាងបម្រុងត្រលប់ទៅវិញ គេក៏បើកទ្វារចេញមកល្មម រ៉ូឃី ឈរឱនមុខចុះ មិនហ៊ានសម្លឹងចំមុខគេឡើយ នាងនៅខ្លាចរឿងកាលពីយប់មិញទៀតនោះ។ ហេតុតែអាងខ្លួនថាជាម្ចាស់របស់នាង ទើបគេចាប់ទាញចង្ការបស់នាងឡើងលើកបន្តិច ឲ្យសម្លឹងមើលមុខគេ ទឹកមុខគេគឺរាបស្មើធេងដដែល អ្វីក៏មិនមានប្រតិកម្មដែរ។
"ខ្ញុំមកតាមលោកទៅញ៉ាំអីពេលព្រឹកបាត់យូរមិនងាយឃើញចុះទៅទើបឡើងមកតាម" ឡើងមកតាម?ឡើងមកតាមស្អីនៀក៎ បើគេបើកទ្វារមកឃើញនាងបម្រុងត្រលប់ទៅវិញ ដោយមិនបានគោះទ្វារហៅគេនោះទេ ប៉ិនកុហកដល់ហើយ។
"តែនាងមិនបានហៅយើងទេហើយក៏ចង់ចុះទៅវិញដោយមិនបានគោះទ្វារ បើយើងដួលឬក៏ដេកស្លាប់ក្នុងបន្ទប់ប្រហែលនាងមិនដឹងផង បើធ្វើចរិតតែម៉ាកនេះដាក់យើង" គេលែងដៃចេញពីចង្កានាង ដោយធ្វើមុខមាំចុះកាំជណ្តើរ នាងក៏ដើរតាមពីក្រោយ ចេះតែលួចសម្លឹងមើលមុខគេ ខឹងនឹងមែនទេ? តែចម្លែកមិនរករឿងនាងឬក៏ស្រែកឡូឡាសោះ ព្រឹកនេះគេកើតអ្វី ស្លូតបូតដ៏ហើយ។
"សម្លឹងយើងអស់ចិត្តឬនៅ?" រ៉ូឃី ភ្ញាក់ខ្លួនព្រើត ព្រោះមិនគិតឡើយថាគេបានដឹងខ្លួន ដែលនាងលួចសម្លឹងគេរហូតតាំងតែពីចុះពីខាងលើមក រហូតមកដល់តុបាយនេះតែម្តង នាងក្តាប់ជាយរ៉ូបយ៉ាងណែន សម្លឹងតបគេ ពេលគេបែរមករកនាង ព្រមទាំងរុញខ្នងនាងឲ្យទល់នឹងទូទឹកកកទៀតសោត។ ព្រឹកអ៊ីចឹងនាងបែរជាបែកញើសប៉ុនៗគ្រាប់ពោត ដូចឈរក្រោមកម្តៅថ្ងៃដ៏ក្តៅខ្លាំងចឹង។
"លោក...អ៊ុប" នាងនិយាយបានតែប៉ុណ្ណឹង គេក៏ឱនទៅថើបមាត់នាង ដៃអូសមករកចង្កេះរ៉ូបរបស់នាង កាន់អង្អែលថ្នមៗ នាងបដិសេធជាមួយគេមិនដែលបាន មានតែស្របតាមគេ លើកដៃឱបខ្នងគេវិញ ថើបមុនញ៉ាំអាហារពេលព្រឹកក៏អេមម្យ៉ាងដែរ។
"ហឹម!" ថេយ៉ុងដកមាត់ចេញ បន្ទាប់ពីគេថើបអស់ចិត្តហើយនោះ នាងក៏លើកដៃមកខ្ទប់មាត់ ឱនក្បាលចុះ បម្រុងដើរទៅរៀបរបស់ញ៉ាំឲ្យគេ ប៉ុន្តែគេក៏ស្រវាឱបចង្កេះនាងពីក្រោយ ធ្វើឲ្យនាងផ្អើលៗដូចជាសេះបម្រុងនឹងរួចចេញពីក្រោល។
"លោក"
"បែរមករកយើង" គេដកដៃចេញពីចង្កេះរបស់នាង ប្រាប់នាងឲ្យបែរទៅរកគេ ទើបនាងត្រូវបែរមកយ៉ាងលឿន ដោយក្តាប់បបូរមាត់ចូលគ្នា សម្លឹងគេភ្លឹះៗ។
"ហារមាត់" គេប្រាប់ឲ្យហារមាត់ នាងក៏ហារ ដោយមិនបានសួរអ្វីច្រើននោះទេ បន្ទាប់ពីនាងហារមាត់ គេក៏យកដៃទៅចាប់មាត់នាង ដោយប្រឹងបម្រុងឲ្យឃើញដល់កន្លើតតែម្តង គេក៏ខាំបបូរមាត់មួម៉ៅបណ្តេញគំនិតទាំងនោះឲ្យចេញពីខួរក្បាល គិតស្អីឆ្កួតៗ។
"ឆ្កួតមែន" គេព្រលែងដៃចេញពីមាត់របស់នាង ដោយចេញទៅតែម្តង សូម្បីតែអាហារដែលបម្រុងនឹងរៀបចំឲ្យគេ ក៏គេមិនខ្វល់នឹងសួរដែរ។
"លោកមិនញ៉ាំអីទេឬ?ប្រយ័ត្នឈឺក្រពះណា៎" នាងស្រែកសួរពីក្រោយ ធ្វើឲ្យគេងាកមុខមកសម្លក់ ទើបខ្ទប់មាត់ ឱនមុខចុះ លែងហ៊ានហើបមាត់សួរ ក៏ឆ្ងល់ថាគេកើតអ្វីទើបឫកពាដូចមនុស្សណាផ្សេងម្នាក់ទៀតពីគេ។
•••
នៅក្នុងបន្ទប់ធ្វើការ ក៏គេធ្វើអ្វីមិនចេញដែរ នឹកឃើញតែពេលនាងហារមាត់ឲ្យគេមើល នឹកហើយក៏មួម៉ៅទាញសោឡានចេញពីក្នុងបន្ទប់ធ្វើការតែម្តង។
ង៉ឺត...
ស្នូរសំឡេងចាប់ហ្វ្រាំងឡាន ធ្វើឲ្យអ្នកដែលនៅខាងក្នុងផ្ទះកំពុងតែបត់ស្រោមខ្នើយ កម្រាលពូកប្រឹងអើតក្បាលមើល កូនចៅរបស់គេក៏សម្លឹងចៅហ្វាយដែលបើកឡានចេញមកដោយខ្លួនឯងកាត់ថ្ងៃត្រង់ក្តៅហែងតែម្តង។
"ចៅហ្វាយភ្លេចអីមែនទេ?ឬក៏ភ្លេចយកអូនទៅ?" អូនគឺសំដៅដល់ រ៉ូឃី តែម្តង គ្រាន់តែឮមនុស្សក្រោមបង្គាប់បង្អាប់ដូច្នេះ គេបែរទៅសម្លក់ខាំមាត់ដាក់ស្អីក៏មិនតបដែរ។
ពេលចូលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវ ឃើញនាងអើតកសម្លឹងមើលគេ ទើបគេស្ទុះចូលមករកនាង ដោយទាញរបស់ដែលនាងកំពុងតែធ្វើដាក់ទៅម្ខាង ចាប់នាងឲ្យបែរមុខត្រង់មករកគេ។
"ហារមាត់" ទៀតហើយឬ?គេចូលផ្ទះ បើកឡានឈប់ង៉ឺតង៉ក់ ព្រោះតែចង់មកឲ្យនាងហារមាត់ដូច្នេះមែនទេ? រ៉ូឃី ហារមាត់តាមគេប្រាប់ទៀតហើយ លើកនេះនាងនឹងសួរឲ្យច្បាស់ថាគេចង់ធ្វើស្អី។
"ហារឲ្យអស់ ឲ្យធំៗនាងយល់ទេ?"
"អ្ហឹម" នាងងក់ក្បាលហើយកេប្រឹងហារមាត់ឡើងធំ តែគេក៏នៅតែមិនពេញចិត្តដដែលហ្នឹង។
"ហេតុអីក៏មាត់នាងតូចម៉្លេះ មិនដឹងថាដាក់ទៅប៉ិនឬក៏ធំជាងមាត់នាងនោះទេ" គេបែរសម្លឹងមើលរបស់ខ្លួនឯងដែលនៅក្នុងខោបន្តិច ទើបបែរមកចាប់អារម្មណ៍ជាមួយនឹងនាងវិញ។
"លោកឲ្យខ្ញុំហារមាត់ធ្វើអី?" រ៉ូឃីសួរដោយចម្លែកនៅក្នុងចិត្ត ថ្ងៃនេះគេកើតអ្វីទើបមកចាប់នាងឲ្យហារមាត់ធំៗឲ្យគេមើលដូច្នេះ គេក៏វាស់ចុះ វាស់ឡើង មិនដឹងថាធ្វើស្អីឲ្យប្រាកដនោះទេ។
"រឿងយើង នាងកុំចេះដឹង" គេនៅតែបន្តក្តាប់ដៃខ្លួនឯងហើយបែរសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង ពិសេសគឺមាត់របស់នាង ហើយក៏គ្រវីក្បាលគិតក្នុងចិត្តបើសិនសាកល្បងនាងខក់ចេញទឹកភ្នែកដូចទឹកទំនប់មិនខានទេ។
"អណ្តាតខ្ញុំជាប់អីឬ?ទើបលោកចេះតែឲ្យលានចេញអ៊ីចឹង?"អស់ពីឲ្យហារមាត់ គឺឲ្យនាងលានអណ្តាត ឲ្យគេមើលម្តង គេឱនមើលក្រោមផង លើផង ដូចកំពុងតែពិនិត្យថាអណ្តាតនាងកំពុងតែមានបញ្ហា។
"ថាកុំចេះដឹងទៅមើល៍"ខណៈនោះដែរ នាងក៏ឃើញគេយកម៉ែត្រឈើមួយចេញមកពីក្នុងថង់ដែលបានយួរពេលចូលមករកនាង ហើយក៏យកមកវាស់មាត់នាងទៀត។
"ហារមាត់" គេក៏បម្រុងដាក់វាចូលក្នុងមាត់របស់នាង ទើបរ៉ូឃីរុញគេចេញ ដោយភ័យៗក្នុងខ្លួន ព្រោះគេដូចចម្លែកៗយ៉ាងម៉េចក៏មិនដឹង។
"លោកចង់ធ្វើអី?បើខក់ខ្ញុំស្លាប់គិតយាងម៉េច?នេះលោកចង់ធ្វើអីឲ្យប្រាកដ?ប្រាប់បានទេ?" នាងសួរចំៗ គេក៏បោះម៉ែត្រនោះចោល បែរមកសម្លក់នាងវិញ និយាយមិនចេញគឺមានតែសម្លក់ជំនួស។
Advertisement
- In Serial8 Chapters
The Boss of Beginner’s Village
Accardi, the World of Chaos and Glory. A well-known virtual reality game, where players could enjoy a new life as magical beings, powerful heroes or even despicable villains. The game’s programmer, our protagonist, accepted a famous web novelist’s proposal and that’s how the story ‘The Rising of the Magic Swordsman’ was born. Counting with Accardi’s finely made world settings and the writer’s creativity on its peak, both the game and the novel became tremendously popular. But before our protagonist could enjoy this popularity or plot the writer’s murder for distorting the world of Accardi, she died. And then she reincarnated, in a place incredibly similar to her own game’s world. Well, it wasn’t. She didn’t know what god she offended, but the world she reincarnated into wasn’t her Accardi, but the novel’s. To make it even worse, she wasn’t just a mob character, but actually a future member of the protagonist’s harem. And although everything was ridiculously troublesome, there was one thing she couldn’t accept: the fact that in the novel, her precious beginner’s village would be destroyed! Since one of the game’s gold rules was ‘no death at the beginner’s village’, our protagonist takes her pride as the game’s programmer to protect the village! Along the way, several individuals join her to help her goal. But as time passes by, they realized... this lass isn’t normal, is she. So, welcome to Doveshire! Hmm? Are you a powerful master traveling around? An highly dangerous wanted criminal? This kingdom’s King? Well, it doesn’t matter! You are all welcome at our humble village! However... you know, right? No ~ troubles ~ allowed~ *everbody shivers* Expect chapters usually once a week, Saturday or Sunday.
8 191 - In Serial45 Chapters
Yet another ”reincarnated as a monster” story, however, this time, it’s a carnivorous plant
Bob was a very social person, however, he had no friends. he liked being with people, no matter how tiring he found it, and was constantly looking for new friends. but, he never did find any. he remained a loner for the most of his life, being social only on the internet where people couldn't reject him due to his frightening visage, and with his one and only friend, Muffin the snake. one day Bob was out for a walk, smiling and greeting people as he would whenever his and their eyes meet. shame his eyes were so cold and lifeless he would have scared off God Himself, had He not taken a liking to Bob. as luck would have it, this would be the last time he would walk. ever. what happened was simple. he walked into a sword. how this happened is irrelevant, just be assured that this took his life without fail, and soon Bob was no more. at least he thought so. heyo mayo, the Author Palt here, coming right in with the news. yes, I'm making another one and yes I am ashamed. however, I have a few good reasons. oneI've always wanted to make one like this and two, I've got a certain something coming up that i have to flex my writing muscles for. thus, I've picked up writing again. ain't it fun!? if you have any comments about anything like plot holes or unrealistic characters, just comment bro. I love criticism. and on that note, I'll just say that this will be kind of like "i reincarnated as a dragon's egg" but also not. well, whatever. let's have fun together, awwite!?
8 117 - In Serial13 Chapters
SIGMA HUNTER
An Apocalypse take place on earth monster's came out of Dimensional portal's. Seung Jin-Ho's father died in this incident. His mother went in a coma because a goblin stabbed her in her spinal cord. Seung Jin-Ho was coming home after cashing the magic crystals he has collected from a dungeon with a party where he works as a porter in. But some burglars takes all of his money and throws him into an abandoned dungeon a goblin attacks Seung Jin-Ho as soon as he entered the dungeon. "Wh-what this dagger is poisoned ?" But......will he die.... "I will not die alone" *chek* Seung Jin-Ho stabbed the goblin in his stomach. I killed the goblin yesss. 《Congratulations you're a awakened now》 Huh...?? 《You selected to be a Necromancer》 The goblin stands up as an undead. But he didn't turned into a skeleton instead he got healed and his eyes turned pitch black. And he bowed towards Seung Jin-Ho.
8 147 - In Serial22 Chapters
Of Life and Death
I'm Kallan. I went from being a normal human that stresses about high school to a fairy prince destinded to save two realms. My four best friends arent human either and I'm closer to them than I originally thought. I found family that I never knew I had. My life is now a rollercoaster, and I am hopelessly unprepared for it.
8 171 - In Serial11 Chapters
10 Reasons I Can't - Russian Translater-
Есть десять причин, по которым я не могу найти силы, чтобы жить дальше." Не быть достаточно хорошим для тебя".- является одной из них.
8 229 - In Serial8 Chapters
betrayed op gojo deku
izuku midoriya who had just witness his mother die only to be knocked out and beaten by his friends to near death as he unlocks a new power powers of gojo satoru and another power while those who didnt betray him felt so much rage that they their quirks evolved but izuku decides to go to i-island to be with the person he loves melissa shield but she will share izuku with afew more girls too.And this story is a short story not a one shot but not over 10 chapters long but i hope you will enjoy :)
8 82

